ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកបុកម៉ូតូរបួសបុរសម្នាក់បាក់ជើងរួចបើករត់បាត់ស្រមោល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅម៉ោង ៦ព្រឹក ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង លើផ្លូវ​ជាតិ​លេខ​៣​(វាលរេញ-កំពត) ចន្លោះ​គីឡូម៉ែត្រ​ ១៨៣-១៨៤​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​សង្កែ​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់មួយនេះ កើតឡើងរវាង ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA C១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ​ ព្រះសីហនុ​១G-៧២៤២ បើកបរ​ដោយ​ឈ្មោះ​ ស៊ឹម​ វុត្ថា​ ភេទ​ ប្រុស​ អាយុ​ ៤៥ឆ្នាំ​ មានទីលំនៅ​ភូមិ​ប្រែកប្រស់ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

ប្រភពបញ្ជាក់ថា មុនពេលកើតហេតុ ម៉ូតូរងគ្រោះធ្វើដំណើរក្នុងទិសដៅពី​ស្រុក​ព្រៃនប់​ ទៅ​ខេត្ត​កំពត​​ លុះមក ដល់ចំណុចខាងលើ​ បាន​បុក​នឹង​រថយន្ត​១គ្រឿង​ម៉ាក​ CAMRY ហើម​ ពណ៌​ ស្លែ​ ពាក់ស្លាកលេខ​ព្រះសីហនុ​ ២A-១៩៩៣ បើកបរ​ដោយ​ឈ្មោះ​ជូ​ ម៉េស​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រពាំង​រពៅ​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹកឈូ​ ខេត្ត​កំពត​ ដែល​មាន​ទិសដៅ​ផ្ទុយ​គ្នា​ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយ​កេីត​ហេតុ​ អ្នកបើក​រថយន្ត​ បាន​បើក​រថយន្ត​រត់​គេច​បាត់​ ពេលនេះសមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​តាម​ស្វែងរក​។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ឈ្មោះ​ ស៊ីម​ វុត្ថា​ រង​របួស​បាក់ជើង​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​វាលរេញ​៕ ឆ្លាម សមុទ្រ


ចែករំលែក៖