ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូបុរស៣នាក់រងរបួស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរស៣នាក់បានរងរបួសធ្ងន់ ក្រោយពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នា ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូមែត្រ២១១.២១២ ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូ​ឌុបគ្នា ១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរពី​ក្រុងព្រះសីហនុទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ទាំងបីនាក់។ ចំណែករថយន្តក្រោយបង្កហេតុបានបន្ថែមល្បឿនគេចស្រមោលបាត់។

ជនរងគ្រោះ១.ឈ្មោះ កុល ឌិន ភេទប្រុស អាយុ៣៦ឆ្នាំ របួសបាក់ជើងខាងឆ្វេង។ ២.ឈ្មោះ ស៊ុន គឹមសៀន ភេទប្រុស អាយុ២៧ឆ្នាំ ។ ៣. ឈ្មោះ ស្នា ភេទប្រុស ។ អ្នកទាំង៣នាក់ស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិភូធឿង ក្រោយកើតហេតុត្រូវបាន​បញ្ជូនទៅមន្ទីរពេទ្យសេតេក្រុងព្រះសីហនុ។ ដោយឡែកម៉ូតូខូចខាតយ៉ាងដំណំ ត្រូវសមត្ថកិច្ចយកទៅ​រក្សាទុកនៅប៉ុស្តិ៍បណ្តោះអាសន្ន៕ ឆ្លាម សមុទ្រ


ចែករំលែក៖