នាយកប្រតិបត្តិនៃ Telegram ដែលជាកម្មវិធីផ្ញើសារយ៉ាងទូលំទូលាយនៅប្រទេសអ៊ីរ៉ង់ ត្រូវបាននិងកំពុងអំពាវនាវពីមន្រីរដ្ឋាភិបាលអ៊ីរ៉ង់ ឲ្យរឹតបន្តឹងនិងតាមដានអ្នកប្រើប្រាស់ប្រព័ន្ធកាន់តែខ្លាំងឡើង ខណៈដែលក្រុមបាតុករតវ៉ាប្រឆាំងរដ្ឋាភិបាលកំពុងតែកើតឡើងនៅពាសពេញប្រទេស។
Telegram គឺជាវេទិកាមួយដ៏សំខាន់សម្រាប់ព័ត៌មាននៅក្នុងប្រទេសអ៊ីរ៉ង់និងរាប់បញ្ចូលអ្នកប្រើប្រាស់ជាង 40 លាននាក់ក្នុងចំណោមប្រជាជន 80 លាននាក់នៅក្នុងប្រទេស។ ហើយវាបានដើរតួយ៉ាងសំខាន់នៅក្នុងការ តវ៉ាប្រឆាំងរដ្ឋាភិបាលនៅសប្តាហ៍នេះប្រឆាំងនឹងលោក Ayatollah Khamenei ។ ការប្រឆាំងការប្រមូលផ្តុំ គាំទ្ររដ្ឋាភិបាលក៏បានលេចឡើងនៅថ្ងៃសៅរ៍។
ប៉ុន្តែនៅថ្ងៃសៅរ៍រដ្ឋមន្ត្រីទូរគមនាគមន៍អ៊ីរ៉ង់ Mohammad-Javad Azari Jahromi បានសរសេរសារមួយនៅលើ Twitter ទៅកាន់លោក Pavel Durov នាយកប្រតិបត្តិនិងស្ថាបនិកក្រុមហ៊ុន Telegram ។
ប៉ុន្មានម៉ោងក្រោយមក Durov ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃបានបង្ហាញ សញ្ញាថាគាត់នឹងទទួលយកសំណើ របស់រដ្ឋាភិបាលយ៉ាងខ្លាំង។
នៅថ្ងៃដដែលនោះ Durov បានបញ្ជាក់ពីបញ្ហាហើយបានប្រកាសថា Telegram នឹងផ្អាកប៉ុស្តិ៍ ដែលអំពាវនាវ ឲ្យមានការប្រឆាំងតវ៉ានោះ៕ ហេង លក្ខិណា