ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់រថយន្តធំដោយតទ្រុងនិងខុសលក្ខណៈបច្ចេកទេស៣គ្រឿងដែលល្មើសបទបញ្ជាសម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយអនុវត្តតាមប្រសាសន៏ដ៏ថ្លៃថ្លា សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា និងជាជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់លោកនាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោកអនុប្រធានមន្ទីរសាធារណការ រួមទាំងគណៈអភិបាលខណ្ឌ កម្លាំងជំនាញមន្ទីរសាធារណៈ កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ និងសណ្តាប់ធ្នាប់ខណ្ឌ បានឃាត់រថយន្តធំ ដោយតទ្រុង និងខុសលក្ខណៈបច្ចេកទេសចំនួន ០៣ គ្រឿង ដែលល្មើសនិងបទបញ្ជាសម្តេចតេជោមិនអនុញ្ញាតអោយចរាចរណ៏នៅលើផ្លូវម៉ោង០០ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ យករក្សាទុកនៅសាលាខណ្ឌ ដើម្បីចាត់ការតាមនិតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖