ខេត្តសៀមរាប៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាបពីប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកផ្កាប់មុខស្លាប់មិនដឹងមូលហេតុ ក៏រាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យមើលជាក់ស្តែងតែម្តង ។
ករណីមនុស្សខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅវាលស្រែចំនុចខ្នាចខ្ចៅ ក្នុងភូមិអូរមានជយ័ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សពជនរងគ្រោះឈ្មោះ ហ៊ីវ សាំង ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
យោងតាមការបំភ្លឺពីឈ្មោៈសាំង ខន្តី ភេទស្រី អាយុ២៧ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចចម្រុះថា ជនរងគ្រោះគឺជាឪពុករបស់គាត់ ហើយជនរងគ្រោះមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយ ។ ដោយឡែក៣ថ្ងៃមុននេៈគាត់បានចេញបាត់ពីផ្ទៈដោយពុំមានអ្នកណាបានដឹងទេ។ រហូតដល់ថ្ងៃកើតហេតុ ស្រាប់តែឈ្មោៈ សេង សុផា ដែលជាអ្នកជិតខាងហើយរស់នៅភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានទៅឲ្យទឹកគោ នៅចំណុចវាលស្រែខាងលើ ក៏ប្រទៈឃើញសាកសពជនរងគ្រោះ ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្តង ។
ក្រោយកើតហេតុ យោងតាមការពិនិត្យសាកសពជនរងគ្រោះគឺពុំមានស្លាកស្នាមគួរឲ្យសង្ស័យ ថាជាអំពើរឃាតកម្មឡើយ ដូច្នេះសមត្ថកិច្ចអះអាងថា ជនរងគ្រោះបានកើតខ្យល់គហើយមិនមាននរណាម្នាក់នៅក្បែរបានជួយ ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្តង ។
ចំណែកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា