ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំស្រួចល្បាតតាមមូលដ្ឋានឃាត់បានជនសង្ស័យ៤នាក់កំពុងចរាចរណ៍គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងនគរបាលប៉ុស្តិត្រែងត្រយឹងឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើ ខណៈដែលល្បាតតាមមូលដ្ឋាន ហើយក្រុមជនសង្ស័យចរាចរណ៍គ្រឿងញៀនក៏ឃាត់តែម្តងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឃាត់នៅលើផ្លូវលំ ចំណុចមុខដីឡូមួយកន្លែងក្នុងទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយឲ្យដឹងថា នៅមុនេពេលឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើ គឺកម្លាំងល្បាតរបស់ប៉ុស្តិឃុំត្រែងត្រយឹង សហការជាមួយកម្លាំងនគរបាលស្រុកភ្នំស្រួចតាមគោលដៅបានឃាត់ខ្លួនមុខសញ្ញាពាក់ពន្ធ័បទល្មើសគ្រឿងញៀនបានចំនួន ៤ នាក់ ។

ជនសង្ស័យ ១-ឈ្មោះ ឆៃ ញៀន ភេទប្រុសអយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៥ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ ឆេង ណារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាយ៉ុង ឃុំដំបូករូង ស្រុកភ្នំស្រួច ទី៣-ឈ្មោះ អាន់ សុខហឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី១ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងទី៤-ឈ្មោះ ជួន សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទី១ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបន្តថាពេលកំពុងតែល្បាត ក៏ឃាត់នៅចំណុចដីឡូត៍ គ្មានមនុស្សរស់នៅភូមិទី១ឃុំត្រែងត្រយឹង ដក់ហូតបានម្សៅក្រាមពណ៌ សថ្លា សង្ស័យថាជាថ្នាំញៀន (ម៉ាទឹកកក)ចំនួន១១កញ្ចប់តូចសង្ស័យថាគ្រឿងញៀន ទូរសព្ទដៃ ០១គឿង ម៉ូតូ ចាស់ៗ០៣គ្រឿងនិងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផង។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យរួមជាមួយវត្ថុតាងបាន បញ្ជូនមកអធិការដ្ឋាន និងកសាងសំណុំរឿងតាមនិតិវិធី៕ សេនា សក្តិ


ចែករំលែក៖