ខេត្តព្រះសីហនុ៖ ខណៈដែលកម្មករ-កម្មការិនីរោងចក្រ ញូវ ស្តារ កំពុងធ្វើដំណើរចូលធ្វើការ ដោយដើរឆ្លងផ្លូវជាតិលេខ៤ ស្ថិតក្រុម១៥ ភូមិ១ សង្កាត់លេខ១ ខេត្តព្រះសីហនុ ពេលនោះមានកម្មករជាច្រើនបានឆ្លងផ្លូវ ហើយរថយន្តផ្សេងៗទៀងបានឈប់ជា បន្តកន្ទុយគ្នា ស្រាប់តែមានរថយន្តដឹកដី មួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ 3E-0295 របស់ ដេប៉ូលក់ខ្សាច់ ឈ្មោះ សរ បញ្ញារិទ្ធ ហៅ(យាយវី) ។
ប្រភពពី អ្នកឃើញហេតុការណ៍ប្រាប់ថា រថយន្តនេះបានជែងរថយន្តផ្សេងៗទៀត មកបុកកម្មករតែម្ដងក្រុមកម្មករតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ជនរងគ្រោះម្នាក់ មិនស្គាល់ឈ្មោះ របួសធ្ងន់សន្លប់ស្ដូកស្ដឹង នៅនិងកន្លែង ក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកយកទៅសង្គ្រោះជាបន្ទាន់ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រោយពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ ៕ ឆ្លាម សមុទ្រ