ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងចាប់រំលោភស្ត្រីម្នាក់មិនបានសម្រេចនាងប្តឹងបាន៣ថ្ងៃនគរបាលក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ត្រូវបាននគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួន ខណៈដែលស្ត្រីម្នាក់ប្តឹងថាបានប៉ុនប៉ងរំលោកភនាង ប៉ុន្តែមិនបានសម្រេច ដោយនាងដឹងខ្លួនហើយស្រេកឲ្យគេជួយ ហើយបុរសជាជនសង្ស័យបានរត់គេចខ្លួនបាន៣ថ្ងៃនគរបាលក្របួចជាប់ ។

ហេតុការណ៍ឃាត់ខ្លួនបុរសល្មោភកាមខាងលើបានកាលពីវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបាននិយាយឲ្យដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សរ អំណត់ អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់រស់នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ស្រុកកំណើតនៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះហ.ស.ម. អាយុ៣២ឆ្នាំ ។

នគរបាលបានស្រង់សម្តីរបស់ស្ត្រីរងគ្រោះថា កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែ ឆ្នាំដដែលនៅចំណុចភូមិ ស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីប៉ុនប៉ងរំលោភសេពសន្ធវៈដែលបង្ករដោយជនសង្ស័យមានឈ្មោះខាងលើ បាន ធ្វេីសកម្មភាពចូលក្នុងបន្ទប់របស់ជនរងគ្រោះឈ្មោះ ខណៈដែលជនរងគ្រោះកំពុងដេកលក់ក្នុងផ្ទះបន្ទប់ខាងក្រោម ពេលនោះជនសង្ស័យបានចូលទៅចាប់នាងរំលោភ ដោយនាងរើបំរាស់រួច បានស្រែកឲ្យអ្នកភូមិជួយ ជនសង្ស័យរត់គេចខ្លួនបាត់ស្រមោលបាន៣ថ្ងៃនគរបាលស្រាវជ្រាវឃាត់ខ្លួនាបាន។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សេនា សក្តិ


ចែករំលែក៖