ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បើកយុទ្ធនាការចាប់រថយន្តធុនធ្ងន់ កាលពីយប់ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ ចាប់ពីម៉ោង៧និង០០នាទីដល់ម៉ោង១និង០០នាទីរំលងអាធ្រាត្រ ដោយដាក់គោលដៅត្រួតពិនិត្យការអនុវត្តន៏ច្បាប់ចរាចរណ៏ផ្លូវគោកនៅផ្លូវជាតិលេខ ៥ ចំណុចគោលដៅនៅក្រោមស្ពានព្រែកព្នៅដែលមានកម្លាំងសរុបចំនួន៧៦នាក់ ជាកស្តែងឃាត់រថយន្តធុនធ្ងន់ ចាបនចំនួន៦១គ្រឿង ។
ក្នុងយុទ្ធនាការនេះ ដឹកនាំដោយលោក សុឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីលោក ភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌ បានសហការជាមួយមន្ត្រីជំនាញមកពីមន្ទីរសាធារណការរាជធានីភ្នំពេញបាន ចុះដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទៅលើរថយន្តធន់ធ្ងន់ដែលតទ្រុងវែងខុសលក្ខណ:បច្ចេកទេសឲ្យកាត់ទ្រុងដែលលើសកំណត់ចេញទៅតាមលក្ខណ:បច្ចេកទេស របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូន ពិេសសគឺការចុះត្រួតពិនិត្យដោយផ្ទាល់និង យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញអោយចុះអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាលទ្ធផល៖កម្លាំងចម្រុះ ពីវេលាម៉ោង៧យប់ដល់ម៉ោង១និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនិង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រួតពិនិត្យរថយន្តធន់ធ្ងន់បានចំនួន៦១គ្រឿង ក្នុងនោះខុសបច្ចេកទេសចំនួន០២គ្រឿងបានធ្វើការណែនាំនិងចុះកិច្ចសន្យាអោយកាត់ចំណែកទ្រុងដែលលើសចេញដោយខ្លួនឯង ៕ចាន់ ធឿន