ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាម្នាក់ត្រូវកង់រថយន្តបុកស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កង់រថយន្តដែលកំពង់បើកបរពីរគ្រប់បានរបូតពីរថយន្ត  ហើយទៅប្រល័យជីវិតសិស្សរៀនភាសារចិនម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨  វេលាម៉ោង៦និង២០នាទីយប់តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៦-១៧៧ ស្ថិតក្នុងភូមិចំការកៅស៊ូ  ឃុំជើងគោ  ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីសមត្តិកិច្ចឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាក internattionnal ពណ៍ទឹកបុិច ពាក់ស្លាកលេខ ៣A ៥៥១៨ ភ្នំពេញ សណ្តោងរុឺម៉ក អ្នកបើកបរឈ្មោះទឹម ឆាយលន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត មកដល់ចំនុចកើតហេតុ រថយន្តបានដាច់កង់ផ្នែកខាងក្រោយ រត់ទៅបុកយុវជនឈ្មោះ រស់ ភារម្យ អាយុ ១៨ ឆ្នាំ ជាសិស្សថ្នាក់ទី៩ រៀននៅវិទ្យាល័យហ៊ុន សែន វាលរេញ ទីលំនៅចំណុចកើតហេតុបណ្តាលឲ្យស្លាប់ភ្លាមៗ ក្នុងខណៈកំពុងដើរត្រឡប់មកពីរៀនគួរ ភាសារចិន  នៅសាលាឯកជន ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖