ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យរដ្ឋបាលខណ្ឌ ទាំង១២ចុះមើលសណ្តាប់ធ្នាប់នៅលើដងផ្លូវទាំង១១ខ្សែ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យរដ្ឋបាលខណ្ឌទាំង១២ និងមន្រ្តីសមត្ថកិច្ចរាជ ធានីភ្នំពេញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ចុះពិនិត្យមើល និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ នៅលើដងផ្លូវទាំង១១ខ្សែ ដែល ក្រុងបានកំណត់ រួចហើយនោះ កុំឲ្យមាន ការ កកស្ទះចរាចរ និងមានអ្នកលក់ដូ លើចិញ្ចើមផ្លូវទៀត ។

លោក ឃួង ស្រេង បានបញ្ជាបែបនេះ ខណៈ លោកកោះប្រជុំ ជាមួយ គណៈបញ្ជាការឯកភាពរាជធានី កាលពីពុធ ១៤រោច ខែមាឃ ឆ្នារកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១៤ កុម្ភៈ នៅសាលារាជធានី។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ៖ ក្នុងឧិកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម នឹងមានប្រជាពលរដ្ឋ អាជីវករជាច្រើន បានធ្វើដំណើរ និងលក់ដូរនៅតាមដងផ្លូវ ដែលអាចបង្ករឲ្យមានការកកស្ទះចរាចរណ៏។ ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋបាលខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះមើលនិងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ពិសេសនៅដងផ្លូវសំខាន់ៗទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយនៅលើចិញ្ចើមផ្លូវនោះ។

លោកបញ្ជាក់ថា ៖ បុណ្យចូលឆ្នាំចិននេះ ការកកស្ទះជាច្រើន នឹងមាននៅតាមបណ្តាផ្សារនានា បើអភិបាលខណ្ឌនីមួយៗ បើកដៃឲ្យពួកគាត់លក់ដូរតាមចិញ្ចើមផ្លូវ ក្នុងពេលចូលឆ្នាំចិននេះ ពួកគាត់នឹងបន្តដាក់លក់ជាបន្តទៀត ទោះបីពិធីបុណ្យចូលឆ្នាំចិនផុតក៏ដោយ”។ ដូច្នេះ រដ្ឋបាលខណ្ឌ ត្រូវជំរាបជូនពួកគាត់ឲ្យបានយល់ពីបញ្ហានេះ តែបើពួកគាត់មិនព្រមស្តាប់តាមការណែនាំ ត្រូវចាត់វិការតាមច្បាប់។

លោកបន្ដថា៖ រឿងសែនចិនផ្លូវទាំង១១របស់យើងកន្លែងណាជាប់ផ្សារណែនហ្មងហើយអភិបាលខណ្ឌថា រដូវសែនខ្ជិលមាត់ មិនកើតទេអត់មាត់មិនបានទេ អាអត់មាត់ឈ្លៀតឱកាសថ្ងៃសែននិងគាត់លក់ចឹង ផុតពីសែន គឺលាប់ហ្មង សុំមើលវិធានការនេះឡើងវិញ ត្រូវតម្រង់ទិសគាត់គ្រប់ពេលវេលាឥឡូវនេះឲ្យ ច្បាស់ទាំងអស់គ្នាថាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញអបអរសាទរណាស់ជុំវិញបញ្ហាការរៀបចំសណ្តាប់ធ្នាប់អស់លោកទាំង អស់ដែលមានភារកិច្ចទាំងកងកម្លាំងទាំងអាជ្ញាធរដែនដីត្រូវអនុវត្តន៏ឲ្យម៉ត់ចត់នូវវិធានការនេះ។ឥឡូវនេះអូរឬស្សីចូលអត់ចុះ ដោយសារប្រជាជនមកពីបណ្តាខេត្តមកទិញឥវ៉ាន់យកទៅលក់ថ្ងៃសែន យើងឃើញប្លែកណាស់៤ថ្ងៃកន្លងមកហើយ ចរាចរណ៏នៅភ្នំពេញណែនប៉ែស ។

សូមបញ្ជាក់ថា៖ ដងផ្លូវសំខាន់ៗទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ កាលពីខែ សីហា ឆ្នាំ២០១៧ កន្លងនោះ រួមមាន ផ្លូវនរោត្តម ព្រះមុន្នីវង្ស កម្ពុជាក្រោម ម៉ៅសេងទុង មុន្នីរ៉េត ហ្សាឌឺហ្គោល សហព័ន្ធរុស្ស៊ី ពេទផន ២៧១ នេរុហ៍និងស៊ីសុវត្ថិ ដែល រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌបានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ និងអាជីវករ ឲ្យឈប់រំលោភយកចំណីចិញ្ចើមផ្លូវ ទ្រូងផ្លូវ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ពោលគឺពួកគាត់អាចប្រើប្រាស់បានតែចិញ្ចើមផ្លូវត្រឹម ១ភាគ៣ប៉ុណ្ណោះ ដោយទុក២ភាគ៣សម្រាប់អ្នកថ្មើរជើង៕ សំរិត


ចែករំលែក៖