ខេត្តកណ្ដាល៖ យុវជនម្នាក់ស្លាប់ភ្លាមៗ ខណៈកំពុងផ្សារដំបូលផ្ទះមិនប្រយ័ត្ន បានឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់ពីលើដំបូលផ្ទះមានកំពស់៥ម៉ែត្រចុះមកក្រោម បណ្ដាលឲ្យបោកក្បាលទៅនឹងថ្ម កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ឈ្មោះ ខុន ខន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែ មុខរបរកម្មករផ្សាដែក មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា អស់រយះពេលពីរសប្តាហ៍មកហើយ ដែលជនរងគ្រោះបានមកផ្សារដំបូលផ្ទះឲ្យឈ្មោះ ទ្រី គឹមលី ភេទប្រុស នៅភូមិព្រែកលួង ឃុំព្រែកលួង ដែលមានមេជាងឈ្មោះ ជៀម រតនា ភេទប្រុស នៅភូមិ ព្រែកថោង ឃុំព្រែកលួង ។ លុះមកដល់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង៧:៤០នាទីជនរងគ្រោះនិងមេជាងរួមនិងកម្មករម្នាក់ទៀតបានទៅផ្សាដំបូលផ្ទះឲ្យឈ្មោះ ទ្រី គឹមលី ដូចសព្វមួយដង លុះមកដល់វេលាម៉ោងប្រមាណជា៨ព្រឹក ជនរងគ្រោះបានឡើងទៅលើដំបូលផ្ទះហើយកាន់ម៉ូទរ័ស្វានបាញ់វីសសង្គ័សីដំបូលផ្ទះ ខណៈនោះក៏ឆ្លងចរន្តអគ្គិសនីពីម៉ូទរ័មកឆក់ដៃ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើដំបូលផ្ទះចុះមកក្រោម ដែលមានកំពស់៥ម៉ែត្រ បណ្ដាលឲ្យបោកក្បាលទៅនឹងថ្មចាក់សាបខាងក្រោមរងរបួសធ្ងន់ ក៏បង្កឲ្យមានការឆោឡោឡើងនិងយកជនរងគ្រោះទៅមន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះដាច់ខ្យល់ស្លាប់ទៅហើយ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះមកពិនិត្យកោសល្យវិច្ច័យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីប្រាកដមែន ។ ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ