ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឡើងផ្លូវធំមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ បន្ទាប់បើកជិះម៉ូតូពីផ្លូវលំឡើងផ្លូវធំមិនប្រយ័ត្ន ក៏ត្រូវម៉ូតមួយគ្រឿងទៀតបុក ដែលហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។

យោងតាមរបាយកាណ៍របស់អធិកាដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះ ឈួន តៃលេង ភេទប្រុស អាយុ០៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ជាអ្នកជិះពីក្រោយបានរងរបួសបាក់កជើងខាងស្តាំ ចំណែកអ្នកបើកបរឈ្មោះ ស៊ីម មេត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិដាវប្តី ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ពុំមានរងរបួស ទាំងពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1AS-5125 ដោយបើកបរពីលិចទៅកើតដើម្បីឡើងផ្លូវធំ លុះឡើងដល់ផ្លូវធំស្រាប់តែត្រូវម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ស៊េរី ២០១៧ ពាក់ស្លាកលេខ តាកែវ 1N-2600 បើកបរមកពីទិសខាងត្បូង ដោយឈ្មោះ ស៊ីម ស្រីមឿន អាយុ១៥ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បុកតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីពេទ្យខេត្តតាកែវ។

ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រៃរំដេង បណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖