ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាស្ពាយអាកាអុកឡុកក្នុងភូមិចុងក្រោយសមត្ថកិចក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលធ្វើសកម្មភាពស្ពាយកាំភ្លើងអាកាអុកឡុកអ្នកភូមិ ព្រមទាំងបាញ់បោះបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចក្របួចយកមកកសាងសំណុំរឿងតាមផ្លូចវច្បាប់ ។

ករណីបាញ់បោះបង្កការភ័យខ្លាចដល់អ្នកភូមិនេះ កើតឡើងកាលពីវេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះឌុល សុខឃឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជនសង្ស័យជាប់ចោទពីបទប្រើប្រាស់អាវុធខុសច្បាប់ ។

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះផឹកស្រាស្រវឹងហើយបានយកអាវុធ AK ដែលលាក់ទុកមកអុកឡុកក្នុងភូមិអន្លង់សង្កែ ឃុំតាសាល និងភ្ជង់គំរាមប្រជាពលរដ្ឋ ឈ្មោះឆាង សុខភេទប្រុសទៀតផង ។ ជនសង្ស័យមិនត្រឹមតែស្ពាយហើយភ្ជង់គំរាមប៉ុណោះទេ ជននេះ ថែមទាំងបាញ់មេឃអស់ចំបួន៥គ្រាប់ទៀតផង ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតកាំភ្លើងអាកា០១ដើម លេខ5479 បង់១ គ្រាប់១០គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជុនទៅកាន់ស្នងការដ្ឋនគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕ សេនាស័ក្តិ


ចែករំលែក៖