ខេត្តព្រៃវែង ៖ កាលពីរសៀលថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ សាកសពកុមារីអាយុ១៣ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញស្លាប់ក្នុងប្រឡាយទឹកកំប្លោក ស្ថិតក្នុងបរិវេណ អនុវិទ្យាល័យបាខៅ ក្នុងភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង សង្ស័យឃាតកម្មរំលោភហើយសម្លាប់ អាចជាមនុស្សស្គាល់គ្នា ។
សមត្ថកិច្ចឲ្យប្រភពព័ត៌មានដឹងថា ជនរងគ្រោះឈ្មោះ សុខ ចាន់ថង ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង មុខរបរ សិស្សអនុវិទ្យាល័យបាខៅ ។
តាមប្រព័ត៌មានពីជីដូននារីរងគ្រោះបានប្រាប់សមត្តកិច្ចថា កាលពីថ្ងៃទី១៥ កុម្ភៈ ២០១៨ វេលាម៉ោង៦ និង៣០ នាទីព្រឹក ជនរងគ្រោះបានធ្វើចេញពីផ្ទះទៅសាលារៀន លុះដល់ម៉ោង១១ ព្រឹក នាងត្រឡប់មកដល់ផ្ទះវិញ និងបានហូបបាយទឹកដូចធម្មតា ដល់ម៉ោងប្រហែល១២ ថ្ងៃត្រង់ ជនរង គ្រោះបានចេញពីផ្ទះ ទៅផ្លាស់ស្មៅគោ នៅវាលស្រែ បន្ទាប់មកនាង ក៏បានទៅសាលារៀនដូចថ្ងៃសពដង លុះដល់វេលាម៉ោង ៥ល្ងាចថ្ងៃដដែល និងមិនឃើញមកផ្ទះវិញទេ ។
ប្រភពបន្តថា នៅពេលបាត់ចៅ លោកតា សុខ និន អាយុ៥៨ឆ្នាំ ក៏បានដើរតាមរកចៅ តែរកអត់ឃើញ លុះព្រឹកថ្ងៃទី១៦ ខែកុម្ភៈ លោកតា សុខ និន បានទៅផ្តល់ពត៌មានឲ្យសមត្ថកិច្ចប៉ុស្តិ រដ្ឋបាលស្តៅកោង ដឹងអំពីការបាត់ក្មេងស្រីគាត់នេះ ។ ស្រាប់តែថ្ងៃទី១៩ ខែកុម្ភៈ វេលាម៉ោង៨ និង៤០ នាទីព្រឹក សមត្ថកិច្ចបានទទួលពត៌មាន ពីលោកគ្រូ ប្រចាំថ្នាក់របស់ក្មេងស្រីរងគ្រោះថា បានឃើញសាកសពនាង សុខ ចាន់ថន ស្លាប់នៅក្នុងប្រឡាយទឹកកំប្លោកក្រោយសាលារៀននោះតែម្តង ហើយសមត្ថកិច្ចជំនាញក៏បានចុះទៅត្រួតពិនិត្យជាក់ស្តែង។
ទាក់ទងបញ្ហានេះ សមត្ថកិច្ចបានសន្ឋិដ្នានជំហ៊ានដំបូងថា ការស្លាប់របស់ក្មេងស្រីនេះ គឺជាអំពើឃាតកម្ម រំលោភរួចសម្លាប់ ព្រោះអាចជាមនុស្សស្គាល់គ្នា ៕