ព័ត៌មានទាន់ហេតុការណ៍៖

ត្រឡប់មកពីធ្វើការប្រទេសថៃបានមួយថ្ងៃចង.កសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់ដែលទើបតែត្រឡប់មកពីធ្វើការប្រទេសថៃបាន១ថ្ងៃ សង្ស័យមានវិប្បត្តិធ្ងន់ធ្ងរ ដែលពុំអាចដោះស្រាយ បានសម្រេចចិត្តទៅចង.កសម្លាប់ខ្លួន ដោយពុំដឹងមូលហេតុដែលហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៦:០០នាទី ព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។

អាជ្ញាធរមូលដ្ឋានដែលបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា បុរសខាងលើ ឈ្មោះតាន់ រ៉ាវ៉ិត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដែលទើបតែមកពីធ្វើការនៅប្រទេសថៃ កាលពីម្សិលមិញ បានគិតខ្លីទៅចងក សម្លាប់ខ្លួន(ចងនៅដើមកន្ទួត)ខាងក្រោយផ្ទះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្រ នឹងបានសន្និដ្ឋានថា បុរសខាងលើពិតជាបានចងកសម្លាប់ខ្លូនពិតប្រាកដមែន។ បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា


ចែករំលែក៖