ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលនាឡិកាស្វុីសនិងជបុ៉នសម្ដែងសិល្បៈមុ៉ងសាយដើម្បីបណ្ដេញឧបទ្រពចង្រៃឆ្នាំចាស់និងនាំលាភសំណាងក្នុងឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃអង្គារ ៦កើត ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលនាឡិ​កាស្វុីសនិងជបុ៉ន ដែលមានទីតាំងស្ថិត​នៅខាងកើតផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ មានរៀប​ចំពិធីសម្ដែង​សិល្បៈឡកមុ៉ងសាយដើម្បី អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ ពិធីនេះមានការ​អញ្ជើញ​ចូលរួមពីសំណាក់​លោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI ENTER PRISE LTD លោកគួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្្ឌលនាឡិកាស្វុីសនិងជបុ៉ន ព្រមទាំងបុគ្គលិកជាច្រើន រូបចូលរួមផងដែរ ។

“ឆ្នាំច” ដែលតំណាងឲ្យសត្វឆ្កែចូលមក​បន្ត​វេនពីឆ្នាំចាស់(ឆ្នាំរកា) តំណាងឲ្យសត្វ​មាន់ ដែលប្រជាពលរដ្ឋខ្មែរជាប់សែ ស្រឡាយចិនតែងតែបារព្ធធើ្វពិធីនេះ ។

ទាក់ទងពិធីបុណ្យចូលឆ្នាំថ្មីប្រជាជន ចិនមានជំនឿថា ការចាប់ផ្ដើមឡើងដ៏ល្អ ប្រសើរនៅឆ្នាំថ្មីនឹងនាំមកនូវឆ្នាំលាភ សំណាង ។ ម៉្យាងទៀតជាការចាប់ផ្ដើម នូវ​ការងារកសិកម្ម អាជីវកម្មផ្សេងៗដែល សម្រេចបានទិន្នផលល្អប្រសើរនៃការ ប្រមូលផល ។

លោកគួច ណាវ នាយកប្រតិបត្តិមជ្ឈ​មណ្្ឌលនាឡិកាស្វុីសនិងជបុ៉ន មាន​ប្រសាសន៍ថាពិធីឡកមុ៉ងសាយ មជ្ឈ​មណ្្ឌលនាឡិកាស្វុីសនិងជបុ៉នតែងតែប្រារព្ធ ធើ្វជារៀងរាល់ឆ្នាំក្នុងគោលបំណងអបអរ សាទរបង្កើនបរិយាកាសឲ្យកាន់តែ​សប្បា​យ​រីក​រាយសិរីសួស្ដីក្នុងក្រុមគ្រួសារក៏ដូចជាការងារប្រកបមុខរបររកសុីទទួលទាន ប្រចាំថ្ងៃឲ្យទទួលបានជោគជ័យ “ហេង​ចូល​ហេង​ចូល” ។

លោកនាយកប្រតិបត្តិមានប្រសាសន៍ ទៀតថា ពិធីឡកម៉ុងសាយ ជាប្រពៃណី​របស់​ជនជាតិចិនវាមានអត្ថន័យមិនខុសពីការសម្ដែងរបាំត្រុដិ ដែលជាសិល្បៈ ប្រពៃណីរបស់ខ្មែរនោះឡើយ ។ នៅពេលបុណ្យចូលឆ្នាំថ្មីម្ដងៗប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពធូរធារ ពួកគាត់តែងតែ អញ្ជើញសិល្បករផ្នែករបាំត្រដិមកសម្ដែង​ដែល​មានជំនឿថា ជាការបណ្ដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះហើយនាំ មកនូវជោគជតារាសី ជ័យមង្គល សំណាង​ល្អ​ដល់ខ្លួន ក្រុមគ្រួសារ អង្គភាព ស្ថាប័នរដ្ឋ និងឯកជនរៀងៗខ្លួនផងដែរ ។

សមាគមខ្មែរ-ចិននៃ​ព្រះរាជាណាចក្រកម្ពុជាក្រុមមុ៉ងសាយទី១ លោក ជុង យុីថាង នៅ​រាជធានីភ្នំពេញដែលមាន​លោក​​ វង្ស ម៉េង ជាប្រធានសិល្បៈ​មុ៉ង​ សាយបានរៀបរាប់ពីប្រវត្តិនៃការឡកមុ៉ង សាយនេះថា តាមជំនឿរបស់ជនជាតិចិន​ដែលនិទានតៗគ្នាថា ឲ្យតែរដូវបុណ្យ ចូលឆ្នាំមកដល់តែងតែមានសត្វកំណាច ចូលមកយាយីតាមលំនៅឋាននិងអាយុ ជិវិតរបស់អ្នកស្រុក ។ បុ៉ន្តែសត្វកំណាច ទាំងនោះក្លាយជាសត្វតោ ដែលជាសត្វ ព្រៃដូច្នេះទើបចាស់បុរាណចិនបង្កើតម៉ុងសាយតំណាងឲ្យសត្វតោនោះឡើងដើម្បីដេញសត្វកំណាចឧត្បាតចង្រៃនោះចេញពីភូមិស្រុករបស់បងប្អូនតាំងពីពេលនោះ​រៀងរហូតមក ។ ក្រៅពីខ្លាចវាក៏ខ្លាចវត្ថុ ពណ៌ក្រហមផងដែរ ដូច្នេះហើយបានជា​ថ្ងៃចូលឆ្នាំចិនបងប្អូនជនជាតិចិនបិទ​ក្រដាស​ពណ៌ក្រហមពាសពេញ​លំនៅ​ឋាន ។ រីឯរបស់ប្រើប្រាស់ក្នុងពីធីបុណ្យ ចូលឆ្នាំចិន ភាគ​ច្រើនគឺសុទ្ធតែប្រើពណ៌ ក្រហមដូចគ្នាទាំងអស់ ៕ សោភា


ចែករំលែក៖