ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារអាវុធហត្ថនាំថវិកានិងសម្ភារចូលរួមរំលែកទុក្ខសពប្រពន្ធអនុប្រធានមន្ទីរភស្ភុភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមការងារកងកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយ លោក វរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរងកងរាជខេត្តពោធិ៍សាត់ និងជាតំណាងដ៍ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាំយកនូវថវិកា និងសម្ភារមួយចំនួន របស់សប្បុរសធម៏នាយ.នាយរង និងពលទាហ៊ានទាំងអស់ នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីចូលរួមរំលែកទុក្ខសពប្រពន្ធលោក វរសេនីយ៍ត្រី យឿន ថា អនុប្រធានមន្ទីរភស្ភុភារកងរាជអាវុធហត្ថ ដែលបានទទួលមណៈភាពដោយរោគ្គាពាន។

ពិធីខាងលើប្រារពឡើងនារសៀល ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះលោក វរសេនីយ៍ត្រី យឿន ថា អនុប្រធានមន្ទីរភស្ភុភារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិបឹងប្រីយ៍ ត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ប៊ូវ ថុល ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា ប្រពន្ធលោក វរសេនីយ៍ត្រី យឿន ថា អនុប្រធានមន្ទីរភស្ភុភារកងរាជអាវុធហត្ថ បានទទួលមណៈភាពដោយរោគ្គាពាន នាព្រឹក ថ្ងៃអង្គារ៍ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ.ឃុំខាងលើ។

លោក វរសេនីយ៍ទោ បន្តទៀតថា ចំណុចនេះហើយទើបលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ផ្ដួចផ្ដើមមូលមតិគ្នាឡើងដើម្បីរកថវិកា និងសម្ភារមនុស្សធម៏ជួយរំលែកទុក្ខដ៍ក្រៀមក្រំនេះ ថវិកា និងសម្ភារជាសប្បុរសធម៏របស់កងកម្លាំងនាយ.នាងរង និងពលទាហ៊ាននៃកងរាជអាវុធហត្ថទាំងអស់រួមមាន អង្គារចំនួន ០៣ការ៉ុង និងថវិកាចំនួន ៣,៤៤៥,០០០រៀល ទោសជាសម្ភារ និងថវិកានេះមិនច្រើនយ៉ាងណាក្តី ប៉ុន្តែនេះសឲ្យឃើញថាជាការរួមកម្លាំងសាមគ្គីគ្នាវិញជាធ្លុងមួយ និងអាចជួយរំលែកទុក្ខបានជំរាកផងដែរ នៅគ្រាដែលកងកម្លាំងរួមការងារមានគ្រោះជាយៈថាហេតុ៕ ដោយ បឹុម ពិន


ចែករំលែក៖