ខេត្តកណ្ដាលៈ បុរសម្នាក់ជាជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮធ្វើការចាប់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារកុមារងគ្រោះក្នុងករណីដែលជនសង្ស័យខាងលើបានបង្ខំឲ្យកុមារងគ្រោះអាយុ១៣ឆ្នាំម្នាក់បៀបប្រដាប់ភេទរបស់ខ្លួន កាលពីថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ។ ប្រតិបត្ដិការចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ត្រាង កុកណាម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ។ ចំណែកឯកុមារារងគ្រោះឈ្មោះ យ. ស.វ.ណ.ហ.អាយុ១៣ឆ្នាំ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហតុ កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យបានដើរមកពីកន្លែងស៊ីផឹកជាមួយមិត្ដភក្ដិក្នុងភូមិ ឆ្ពោះមកផ្ទះរបស់ខ្លួនវិញដោយកាន់កាំបិតប៉័ងតោផងដែរ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏បានជួបកុមាររងគ្រោះកំពុងអង្គុយលេងនៅក្បែរចិញ្ចើមផ្លូវ ភ្លាមនោះជនសង្ស័យបាននិយាយទៅកាន់កុមាររងគ្រោះថា៖ ម៉េចហ្អែងស្រី ឬប្រុស បើហ្អែងប្រុសបៀមប្រដាប់ភេទរបស់អញទៅ ភ្លាមនោះជនសង្ស័យក៏បបួលកុមាររងគ្រោះចូលទៅក្នុងព្រៃកន្លែងស្ងាត់ រួចស្រាតខោរបស់ខ្លួនបង្ខំឲ្យកុមាររងគ្រោះបៀមប្រដាប់ភេទ ដោយកុមាររងគ្រោះបៀមប្រដាប់ភេទបានបន្តិច ក៏ឈប់បៀម រួចសួរទៅជនសង្ស័យថា៖ បើខ្ញុំបៀម តើឲ្យលុយខ្ញុំប៉ុន្មាន ភ្លាមនោះជនសង្ស័យឆ្លើយថា៖ បៀមសិនទៅចាំអញឲ្យលុយ៥០០០រៀល តែឥឡូវអញអត់លុយទេ ចាំព្រឹកស្អែកទៅអញឲ្យលុយ ។
បន្ទាប់មកជនសង្ស័យបាននាំកុមាររងគ្រោះទៅរកកន្លែងស្ងាត់ផ្សេងទៀត រួចហើយជនសង្ស័យក៏បានស្រាតខោអង្គុយ បណ្តាលឲ្យធ្លាក់កាំបិតប៉័ងតោចេញពីហោប៉ៅធ្វើឲ្យកុមាររងគ្រោះភ័យខ្លាច រួចក៏បានដើរទៅកាន់ផ្ទះជីដូនរបស់ខ្លួន ហើយបាននិយាយរឿងរ៉ាវទាំងប៉ុន្មានប្រាប់ជីដូន ។
ប្រភពដដែលបានបន្ដទៀតថា ក្រោយពីកុមាររងគ្រោះបានរៀបរាប់រឿងរ៉ាវខាងលើរួចអស់ហើយ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ម្ដាយបង្កើតរបស់កុមាររងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះចិន ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ ។ ក្រោយពេលទទួលពាក្យបណ្ដឹងរួចមក សមត្ថកិច្ចប៉ុស្តិ៍បានចុះឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕ ស្អាងជ័យ