ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំងយ៉ុង២គ្រឿងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅសង្ស័យឆ្លងប្រព័ន្ធភ្លើង

ចែករំលែក៖

រថយន្តសាំងយ៉ុង២គ្រឿងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅសង្ស័យឆ្លងប្រព័ន្ធភ្លើង

ភ្នំពេញ ៖ រថយន្តសាំងយ៉ុងចំនួន២គ្រឿងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង ខណៈដែលម្ចាស់ដាក់តាំងបញ្ឈរលក់ ។

ហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តនេះ បានកើតឡើង ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១និង១៥នាទីព្រឹក ស្ថិតនៅ តាមផ្លូវ១០១៩ ភ្នំពេញ ហាណូយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ម្ចាស់រថយន្តត្រូវបានគេស្គាល់ ឈ្មោះ អន រិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់រថយន្តស្នាក់នៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែករថយន្តដែលអគ្គិភ័យឆាបឆេះទាំង២គ្រឿងឆេះ ស្ទើរខ្ទេចទាំងស្រុង ជាប្រភេទសាំងយ៉ុង មួយគ្រឿងពណ៌លឿង និងមួយគ្រឿងទៀត ពណ៌ស្លែ ត្រូវបានម្ចាស់ដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពុំមានពត៌មានច្បាស់ការណាមួយ ពីដើមចមឡើយ ខណៈដែល រថយន្តចតទុកចោលសុខៗ ស្រាប់តែ កើតមានឧប្បត្តិហេតុ ហុយផ្សែង ខ្មួល ចេញជាអណ្តាតភ្លើងឆេះសន្ធោរសន្ធៅ តែម្តង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ភ្លើងរលត់ទៅវិញ ហើយមិនបង្កឲ្យអ្នកណារងរបួស គ្រាន់តែខូចខាត តែរថយន្តទាំង២គ្រឿង ស្ទើរទាំងស្រុង ។

តាមសមត្ថកិច្ច បានសន្និដ្ឋានថា សង្ស័យផ្តើមមកពីការឆ្លងប្រព័ន្ធភ្លើង ទើបរថយន្ត ទាំង២គ្រឿងចតទន្ទឹមគ្នាឆាបឆេះបែបនេះ ។

ក្នុងហេតុការនេះដែគេក៏ឃើញវត្តមានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខនិងលោក ហួរ ម៉េងវ៉ាង អធិិការនគរបាលខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុផងដែរ ៕ តុង សីីហា


ចែករំលែក៖