ភ្នំពេញៈ ឱសាន្តវាទនៃការបង់ពន្ធផ្លូវឆ្នាំ២០១៧សំរាប់រថយន្តគ្រប់ប្រភេទបានបញ្ចប់ជាង១ខែទៅហើយ ពេលនេះកម្លាំងចម្រុះដឹកនាំដោយសាខាពន្ធដារខណ្ឌមានជ័យរយៈពេល៣ថ្ងៃគិតពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ផាកពិន័យម្ចាស់រថយន្តអត់បង់ពន្ធផ្លូវជិត១០គ្រឿង ពិន័យជាប្រាក់ជិត១០លានរៀល ភាគច្រើនជារថយន្តពាក់ស្លាកលេខស៉ីវិល ដោយឡែករថយន្តពាក់ស្លាកលេខ ខម និង នប ពុំមានជាប់ពិន័យនោះទេ ដោយហេតុផលថា ជាកងកម្លាំងប្រដាប់អាវុធ ។
មន្ត្រីពន្ធដារខណ្ឌខណ្ឌដែលចូលរួមក្នុងយុទ្ធនាការត្រួតពិនិត្យរថយន្តអត់បង់ពន្ធផ្លូវបានប្រាប់ថា តាមទិន្នន័យត្រួសៗដែលអនុវត្តរយៈពេល៣ថ្ងៃកន្លងមកនេះសមត្ថកិច្ចរកឃើញរថយន្តអត់បង់ពន្ធផ្លូវជិត១០គ្រឿង ហើយបានធ្វើការផាក់ពិន័យនៅហ្នឹងកន្លែងត្រួតពិនិត្យបានជិត១០លានរៀល ។ រថយន្តដែលអត់បង់ពន្ធផ្លូវហើយតម្រូវអោយបង់ពិន័យតាមច្បាប់មួយគុណនិងពីរនោះ ភាគច្រើនជារថយន្តពាក់ស្លាកលេខ ស៉ីវិល ដោយឡែករថយន្តពាក់ស្លាកលេខ ខម និង នប ឋ ពុំបានធ្វើការផាកពិន័យឡើយ មួយ ចំនួនជារបស់អង្គភាព មួយចំនួនទៀតជាកម្មសិទ្ធផ្ទាល់ខ្លួន ចំពោះរថយន្តពាក់ស្លាកលេខ អង្គការ និង ពាក់ស្លាកលេខរដ្ឋ ក៍មិនតំរូវអោយបង់ប្រាក់ពិន័យពន្ធដែរ ព្រោះជាកម្មសិទ្ធរបស់អង្គភាព ។
ការត្រួតពិនិត្យរថយន្តអត់បង់ពន្ធផ្លូវនេះកម្លាំងចម្រុះបានបំពាក់ឧបករណ៍គ្រប់គ្រង់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ចំពោះរថយន្តណាអត់បង់ពន្ធផ្លូវទិន្នន័យនៅក្នុងកុំព្យូទ័រនឹងឆ្លើយប្រាប់ភ្លាមៗ ហើយយុទ្ធនាការនេះអនុវត្តរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ៕ សណ្តោស