ព័ត៌មានទាន់ហេតុការណ៍៖

អាហ្សង់ទីនចាប់ខ្លួនពលរដ្ឋជួញដូរគ្រឿងញៀនកូកាអ៊ីនជិត៤០០គីឡូក្រាមនៅស្ថានទូតរុស្ស៊ី

ចែករំលែក៖

ក្រុមអ្នកស៊ើបការបានតាមដាននៅវ៉ាល្លីស ដែលបញ្ជូនទៅកាន់រុស្ស៊ីតាមរយៈជើងហោះហើរការបរទេស ។

សារព័ត៌មាន ABC កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានផ្សាយថា ក្រុមសន្តិសុខ អាហ្សង់ទីនបានចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីការបរទេសរុស្ស៊ី និង ប៉ូលិសក្នុងតំបន់ម្នាក់ពាក់ព័ន្ធនឹងការជួញដូរ កូកាអ៊ីនទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន នៅស្ថានទូតរុស្ស៊ីប្រចាំនៅអាហ្សង់ទីន ។

រដ្ឋមន្ត្រីសន្តិសុខជាតិអាហ្សង់ទីន លោកPATRICIA BULLRICH បានបញ្ជាក់ថា កូកាអ៊ីន៣៨៩គីឡូក្រាម បានទុកនៅក្នុងវ៉ាល្លីស លាក់ទុកនៅស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង BUENOS AIRES ។ ក្រុមអ្នកឯកទេសបានប្រើប្រាស់រយៈពេលជាង១ឆ្នាំនៅក្នុងការស្រាវជ្រាវ លើបណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិមួយនេះ ។

ក្រុមសន្តិសុខបានចាប់ខ្លួន ជនជាតិអាហ្សង់ទីនដើមកំណើតរុស្ស៊ី ដែលសង្ស័យ ទទួលបន្ទុក ដឹកជញ្ជូន គ្រឿងញៀន និងប៉ូលិសម្នាក់រងការចោទប្រកាន់ជាអ្នកទំនាក់ទំនងជាមួយ មន្ត្រីគយ បើកផ្លូវ ក្នុងការដឹកជញ្ជូនគ្រឿងញៀន ។

អតីតមន្ត្រីស្ថានទូត រុស្ស៊ី ឈ្មោះ Ali Abyanovត្រូវបានចាប់ខ្លួននៅក្នុង ខនដូ មួយនៅទីក្រុងមូស្កូ ក្រោយចោទប្រកាន់ពីបទ ដឹកជញ្ជូនគ្រឿងញៀនមានតម្លៃរហូតល់ទៅ ៦១លានដុល្លារអាមេរិក ។ នេះជាសកម្មភាពជួញដូរគ្រឿងញៀនដែលស្មុគស្មាញបំផុត នៅអាហ្សង់ទីនដោយជាប់ពាក់ព័ន្ធនឹងស្ថាប័នបរទេស ។

ក្រោយពេលដឹកថា នៅក្នុងវ៉ាល្លីសរហូតដល់១៦ វ៉ាល្លីសជាគ្រឿង ញៀន មន្ត្រីបានបង្កប់មនុស្សតាមដាន និងដាក់ប្រព័ន្ធGPS នៅក្នុងវ៉ាល្លីសដើម្បីតាមដានផងដែរ ។

ក្រោយមក វ៉ាល្លីសទាំងនោះត្រូវបានបញ្ជូនតាមយន្តហោះការបរទេសទៅកាន់រុស្ស៊ី ហើយជនជាប់សង្ស័យត្រូវបានចាប់ខ្លួន ពេលទៅទទួលទំនិញ ។

ចំណែកអ្នកប្រមូលទិញគ្រឿងញៀនដើម្បីលក់ទៅឲ្យមន្ត្រីនៅក្នុងស្ថានទូតរុស្ស៊ី កំពុងតែត្រូវបានស្វែងរកចាប់ខ្លួនដាក់ទោស ។ នៅពេលនេះមានព័ត៌មានចរចាមអារ៉ាមថា ជនជួញដូរគ្រឿងញៀននោះ កំពុងតែលាក់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ ៕ ម៉ែវ សាធី

 


ចែករំលែក៖