ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងបោះពួយយ៉ងលឿនជ្រុលចង្កូតបុកគូទគោយន្តកែច្នៃស្លាប់ព្រូម្នាក់

ចែករំលែក៖

ខេត្តរតនគិរីៈ ព្រូរថយន្តសាំយ៉ុងម្នាក់ បានស្លប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលរថយន្តសាំយ៉ុងនោះបើកបរមានល្បឿនយ៉ាងលឿនជ្រុលចង្កូតទៅបុកគូទគោយន្តកែច្នៃកំពុងបើកបរទិសដៅស្របគ្នាពេញទំហឹង ឯអ្នកបើករត់គេខ្លួនបាត់ក្រោយកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុច ទួលដំរីងាប់ ក្នុងភូមិក្លិះ ឃុំស៊ើង ស្រុកបរកែវ ។

លោក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបកែវ បានឲ្យដឹងថា រថយន្ត២គ្រឿងបើកបរក្នុងទិសដៅស្របគ្នាពីកើតទៅលិច ដល់ត្រង់ចំណុចឡើងទួលដំរីងាប់ រថយន្តសាំយ៉ុងបោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកនិងគូទគោយនកែឆ្នៃពេញទំហឹងតែម្តង បណ្តាលឲ្យព្រូរថយន្តសាំយ៉ុងម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ។

រថយន្តម៉ាកសាំយ៉ុងនោះ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២AL-៩៥៨៦ ហើយអ្នកបើកបរក្រោយកើតហេតុរត់គេចខ្លួនបាត់់ភ្លាមៗដែរ ទុករថយន្តនៅទីនោះ ។

លោកបន្តថា ព្រូរថយន្តសាំយ៉ុងដែលស្លាប់នោះ ឈ្មោះ ម៉ៅ សុណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ព្រូរថយន្ដ(ស្លាប់)នៅកន្លែងកើតហេតុ។

ឯអ្នកអ្នកបើកបរគោយន្ដកែច្នៃ ឈោ្មះ វឿន សីហា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីបានរត់គេចខ្លួនបាត់់ដែរ ក្រោយពេលកើតហេតុ។

បន្ទាប់កើតហេតុនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍វាស់វែង រួចអូសយកមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបកែវរង់ចាំដោះស្រាយនៅពេលក្រោយ ។

​សាកសពសមត្ថកិច្ចបានប្រគល់ឪពុកម្តាយ និងសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត


ចែករំលែក៖