ខេត្តពោធិ៍សាត់៖ ផ្ទះសង់អំពីឈើ ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីឆ្លងចរន្តអគ្គីនី។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុងចំននួន ០១ខ្នងនោះ សង់អំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដា រនាបក្រាលក្តា មានទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ ម្ចាស់ផ្ទះត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុងនោះ ឈ្មោះ សាំ ចាន់ណា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ២នាក់ក្នុងបន្ទុកគ្រួសារ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា តុល្យភាពនៃការខូចខាតក្នុងហេតុការណ៍នេះរួមមាន ស្រូវចំនួន ០៤ការ៉ុង លុយចំនួន ២០រៀល អាយកូមចំនួន ០១គ្រឿង ម៉ាសុីនយន្តចំនួន ០១គ្រឿង សម្ភារមួយចំនួន មូលហេតុ៖ អាចសន្និដ្ឋានបណ្ដាលពីទុស្សេខ្សែភ្លើង ក៏ឆ្លងចរន្តអគ្គិសនីឆាបឆេះតែម្តង ព្រោះម្ចាស់ផ្ទះនៅក្បែផ្ទះដែរមុនកើតហេតុការណ៍នេះឡើង គាត់ឮស្នូរសំឡេងផ្ទុះដែរ ប៉ុន្តែមិនចាប់អារម្មណ៍ ក្រោយមកបន្តិច ក៏មានផ្សែង និងអណ្ដាតភ្លើងសន្ធោសន្ធៅតែម្តង ហើយបានឆាបឆេះត្រឹមតែមួយពព្រិចភ្លែកប៉ុណ្ណោះ ពុំមានបងប្អូនអ្នកភូមិផងរបងជាមួយ ឬសមត្ថកិច្ចមកជួយអន្តរាគមន៍បានទាន់ពេលឡើយ ៕ ប៉ឹម ពិន