ខេត្តព្រះសីហនុ៖ ស្ត្រីវ័យ២២ឆ្នាំម្នាក់ដែលគេដឹងថា ទើបតែរៀការបាន៥ថ្ងៃនោះ ស្រាប់តែបាត់ពីផ្ទះបន្ទាប់ពីនាងកាន់ដែកកេះទៅដុតសំរាមនៅឯខាងក្រោយផ្ទះ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦យប់ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ក្រុមគ្រួសាររងគ្រោះបានប្តឹងចូលអាជ្ញាធរមូលដ្ឋាន និងអជ្ញាធរឃុំតានៃ ឲ្យជួយដើរស្វែងរកនារីរងគ្រោះ បន្ទាប់ពីក្រុមគ្រួសារ និងប្តីដើររកមិនឃើញជនរងគ្រោះសោះ ។
សមត្ថកិច្ចឲ្យដឹងថា ស្ត្រីដែលបាត់ខ្លួនឈ្មោះ នី នឹម មានលក្ខណៈសម្បុរសណ្តែកបាយ កំពស់១.៦០ម៉ែត្រ ស្លៀកខោប៊យ ពាក់អាវផ្កាដៃវែង មានទីលំនៅភូមិកែវផុស ឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ