ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ សម្រេចឃុំខ្លួនអ្នករកស៊ីទិញ.លក់ទំនិញទិញចូល.លក់ចេញគ្រប់ប្រភេទម្នាក់ ពាក់ព័ន្ធការចេញមូលទាលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន៣០.២១១អាមេរិក ។
ជនសង្ស័យ ទា ប៊ុនថែន ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសត្តកិច្ចនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យត្រូវបានជនរងគ្រោះចាប់មកប្រកល់ឲ្យសមត្តកិច្ចជួយចាត់ការតាមផ្លូវ រឿងចេញសែកស្អុយចំនួន៣០.២១១ដុល្លារអាមេរិក ។ ដើមបណ្តឹងក្នុងសំណុំរឿងនេះមានឈ្មោះ ញ៉េប ហួយ ភេទស្រី អាយុ៥៦ឆ្នាំ អ្នកលក់ដូរនៅផ្សារអូឡាំពិក ។
ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១២ កុម្ភៈ ២០១៨ ឈ្មោះ ទា ប៊ុនថែន និងប្រពន្ធបានទំនាក់ទំនទិញទឹកដោះគោម៉ាកលេកតាសយពីឈ្មោះ ញ៉េប ហួយ ចំនួន៤.០០០កេស ដើម្បីយកទៅលក់តាមទីផ្សារក្នុងរដូវចូលឆ្នាំចិននេះ ដែលទឹកដោះគោ៤ពាន់កេសនោះគិតជាប្រាក់ស្មើនិង ៣០.២១១ដុល្លារអាមេរិក ។ បន្ទាប់ពីឈ្មោះ ទា ប៊ុនថែន បានយកទឹកដោះគោនោះទៅដឹករថយន្តទៅ ទា ប៊ុនថែន បានចេញមូលប្បទានប័ត្រមួយសន្លឹកលេ៤៤៣៩២៤ ដែលមានទឹកប្រាក់៣០.២១១ដុល្លារអាមេរិកឲ្យទៅ ចែ ញ៉េប ហួយ ដើម្បីយកទៅបើកប្រាក់នោះនៅធនាគារវឌ្ឍនៈ កំណត់ថ្ងៃទី១៧ កុម្ភៈ ២០១៨ ។
លុះដល់ថ្ងៃកំណត់ជនរងគ្រោះបានយកសែកនោះទៅបើកយកប្រាក់ពីការលក់ទឹកដោះគោ៤ពាន់កេស ស្រាប់តែធនគារបញ្ជាក់ថាជាសែកស្អុយអត់មានសាច់ប្រាក់ទេ ។ សមត្តកិច្ចបន្តថា ក្រោយពេលចប់ចូលឆ្នាំចិន ចែ ហួយ បានទាក់ទងទៅលោក ទា ប៊ុនថែន ដើម្បីឲ្យមកជួបគ្នា និងយកប្រាក់មកទូទាត់ថ្លៃទឹកគោនោះវិញ ព្រោះសែកលោក ទា ប៊ុនថែន អត់សាច់ប្រាក់១រៀល ។ ចែ ហួយ បានទាក់ទងទៅលោក ទា ប៊ុនថែន ច្រើនលើកច្រើនសារ តែត្រូវលោក ទា ប៊ុនថែន គេចវេសមិនព្រមទៅជួប ដូច្នោះហើយទើបអ្នកស្រី ញ៉េប ហួយ សម្រេចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសយងមហាផ្ទៃ ដើម្បីឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។
ក្រោយពេលដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចហើយ នៅថ្ងៃទី២២ កុម្ភៈ ដើមបណ្តឹងបានឃើញឈ្មោះ ទា ប៊ុនថែន នៅចំណុចមុខមជ្ឍមណ្ឌលរ៉ុក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បាននាំខ្លួនអ្នកចេញសែកស្អុយនោះ ប្រគល់ជូនសមត្តកិច្ចចាត់ការតាមនីតិវិធី ។
ជនសង្ស័យក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានទិញទឹកដោះគោ៤.០០០កេសពីអ្នកស្រី ញ៉េប ហួយ និងបានចេញសែក១សន្លឹកដោយគ្មានទឹកប្រាក់មែន ។ ប៉ុន្តែមិនបានគេចវេសនិងបំណុលនេះទេ កំពុងដើរប្រមូលប្រាក់យកមកសងដើមបណ្តឹងវិញ គ្រាន់ថាមិនទាន់បានគ្រាប់ចំនួនដោយសារម៉ូយជំពាក់តគ្នា ៕ ចេស្តា