ភ្នំពេញ៖ បុរសម្នាក់ងរបួសក្បាលធ្ងន់ ខណៈ ជិះម៉ូតូបញ្រ្ចាសទិសហើយជ្រុលទៅបុកនឹងរថយន្តម៉កកាមរីបាឡែនមួយគ្រឿង បណ្តាលឲ្យម៉ូតូដួលរងរបួសក្បាលធ្ងន់ ត្រូវបានម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យផងដែរ។ ហេតុការណ៍នេះនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចទល់មុខស្ថានទូតវៀតណាម តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកលតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូម៉ាកហុងដា c125 មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FN-7739 បានជិះបញ្រ្ចាសទិសទៅបុករថយន្តកាមរីមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-7839 បើកបរដោយនារីម្នាក់ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យម៉ូតូដួលរងរបួសក្បាលធ្ងន់ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរ៉ឺម៉កកង់បីដឹកទៅទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុរួចទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌចំការមនចុះវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ស រស្មី