ព័ត៌មានទាន់ហេតុការណ៍៖

កញ្ឆាជាង១ម៉ឺនដើមត្រូវបង្រ្កាបនិងបំផ្លាញចោល នៅស្រុកគិរីង់

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៦និង៣០នាទី នេះកញ្ឆាប្រមាណជាង១ម៉ឺនដើម ត្រូវបានបង្រ្កាប និងបំផ្លាញចោល នៅចំណុច ដាក្រឡាញ់ ដុបថ្មចង្ក្រាន បង្គោលអង់តែន ខ្នងបន្ទាយចាស់ និងខាងក្រោមជួរភ្នំបាយ៉ង់ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានឲ្យដឹងថា ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន បានចុះសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ប្រើប្រាស់កម្លាំងសរុប៧៧នាក់ បង្រ្កាបដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន ៧៥ ទីតាំង ស្មើ១៣.៣៧៤ដើម អណ្តូងប្រស់ទឹក ចំនួន៤៩អណ្តូង ស្ថិតនៅចំណុចខាងលើ ដែលមានផ្ទៃដីសរុប ៤.៧៣១ម៉ែត្រការ៉េ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ភ្នំដា

 


ចែករំលែក៖