ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងនឹងរថយន្តដឹកត្រី
កើតឡើងកាលពីថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០២ និង ១៥នាទី ទៀបភ្លឺ
នៅតមបណ្ដោយផ្លូវជាតិ០៥ ត្រង់ចំណុចក្រ្មមទី១៦ ភូមិថ្នល់បត់ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបាត់ដំបងបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច២នាក់ ។
ប្រភពបន្តថា ករណីគ្រោះថ្នាក់នេះ កើតឡើង រវាង រថយន្ដម៉ាកហុីយិនដាយទំងន់៥ តោនដឹកត្រី ពាក់ស្លាកលេខ ព្រះសីហនុ ៣អា ៥៨១១ និង រថយន្ដក្រុង ដឹកអីវ៉ាន់ពាក់ស្លាកលេខ ៣សេ ៨០៥២ ភ្នំពេញ របស់ក្រុមហ៊ុន វុឍ្ឍន៍សុភាព ។
ប្រភពពីកន្លែងកើតហេតុបញ្ជាក់ថា រថយន្ថដឹកត្រីបើកបរមកពីភ្នំពេញ ។ រថយន្ដក្រុងបើកបរពីបាត់ដំបងច្រាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុរថយន្ដក្រុងបានវេចង្កូតចូលទៅចំណែកស្ដាំរបស់រថយន្ដដឹកត្រីរួច ក៏បានបុករថយន្ដដឹកត្រីតែម្ដង។
ការខូចខាតមនុស្សស្លាប់២នាក់ជាបឋម ពីព្រោះអូសរថយន្ដមិនទាន់ចេញពីគ្នា ខួចរថយន្ដ២គ្រឿង ៕