ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន៥កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉េាង១០និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់រួមនឹងគ្រឿងញៀន៥កញ្ចប់ នៅចំណុចមុខផ្ទះជួលគ្មានលេខ ច្រកចូលឌឿងហែម QB (013) ផ្លូវព្រះមុនីវង្ស ក្រុម៣២ភូមិ៥សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ជនសង្ស័យ ១/ឈ្មោះ សុខ ទី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល គ្មានលេខ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ -មុខរបរបាញ់ថ្នាំតុទូ។

វត្ថុតាងដកហូតរួមមាន ប្រភេទក្រាមសថ្លា០៥កញ្ចប់ (សង្សយ័សារធាតុញៀន)។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវ បានប្រាប់អោយដឹងថា សមត្ថកិច្ចកំពុងបានជិះល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញជនសង្ស័យម្នាក់ ខាងលើដូចជាមានការសង្ស័យ ក៏បានឃាត់ខ្លួនឆែកឆេរខ្លួននៅចំណុចមុខផ្ទះជួលគ្មានលេខ ច្រកចូលឌឿងហែម QB (013)ផ្លូវព្រះមុនីវង្ស ក្រុម៣២ភូមិ៥ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំកាមន និងដកហូតថ្នាំញៀនបាន៥កញ្ចប់តូច ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវសួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី ៕ សរស្មី


ចែករំលែក៖