ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំនឹងមានវិធានការបែបណា បើការបាញ់ប្រហារនៅតែបន្តកើតឡើងនៅអាមេរិក

ចែករំលែក៖

ការបាញ់ប្រហារនៅអាមេរិកបានកើតឡើងជាបន្តបន្ទាប់ និងគ្រប់រូបភាព ដោយ ការបាញ់ប្រហារពីលើអគារ នៅសាលា រៀន និងពេលនេះបានបាញ់ប្រហារដោយបើករថយន្តបាញ់រះពេញទីក្រុងតែម្តង បង្កឲ្យមានការភ័យព្រួយយ៉ាងខ្លាំង ។

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ម្នាក់ បានជិះរថយន្ដបើកការបាញ់រះទាំង កម្រោលមកលើហ្វូងមនុស្ស នៅខាងក្រៅ ហាងកែ សម្ផស្សមួយកន្លែងនៅភាគ អាគ្នេយ៍ ទីក្រុងហួស្ដុន រដ្ឋតិចសាស់ នៃ សហរដ្ឋអាមេរិក បណ្តាលឲ្យ ក្មេងប្រុស ម្នាក់អាយុ៨ឆ្នាំ បានរងរបួសធ្ងន់ រីឯប្អូន ស្រីរបស់គេអាយុ៥ឆ្នាំ បានរងរបួសត្រង់ ជើង ។

មន្ត្រីប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះ កើតឡើង នៅម៉ោងប្រមាណ ៦និង៣០នាទីល្ងាច ថ្ងៃ ព្រហស្បតិ៍ (ម៉ោងនៅក្នុងតំបន់) នៅពេលដែលម្ដាយក្មេងរងគ្រោះទាំងពីរនាក់ ចូលទៅក្នុងហាងកែសម្ផស្សមួយកន្លែងស្ថិត នៅលើផ្លូវ Scott Street ក្បែររុក្ខវិថី Wheeler Avenue ដើម្បីពិនិត្យពេលវេលារង់ចាំ។

ប៉ុន្តែនៅពេលនោះ ស្រាប់តែមានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បាន បើករថយន្ដ និងបើកការបាញ់រះបណ្ដាលឱ្យក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ រងរបួសធ្ងន់ រីឯប្អូនស្រីរបស់គេអាយុ៥ឆ្នាំ រងរបួសត្រង់ ជើង ខណៈក្មេងអាយុ ១១ឆ្នាំ ម្នាក់ទៀត នៅក្នុងរថយន្ដ មិនបានរងរបួសនោះទេ។ មកទល់ពេលនេះ កម្លាំងសន្តិសុខអាមេរិក មិនទាន់ចាប់បានជនសង្ស័យនៅឡើយ ហើយមូលហេតុនៃការបាញ់ប្រហារនេះ ក៏មិនទាន់ត្រូវបានបញ្ជាក់ដែរ។

ការបាញ់ប្រហារជាបន្តបន្ទាប់នៅអាមេរិក គឺជាសញ្ញាមិនល្អដល់ប្រធានាធិបតី អាមេរិកដូណាល់ ត្រាំ ដែលមិនទាន់មាន វិធានការទប់ស្កាត់ នៅឡើយ ។ មិនតែ ប៉ុណ្ណោះ លោកត្រាំជំរុញឲ្យ គ្រូបង្រៀន បំពាក់អាវុធតាមខ្លួនពេលទៅបង្រៀន សិស្សទៀតផង ។ ទាំងនោះហើយបាន ជាក្រុមអ្នកវិភាគ លើកឡើងថា សកម្មភាព របស់លោកត្រាំ នឹងធ្វើឲ្យចំនួនអាវុធត្រូវ បានប្រើប្រាស់នៅអាមេរិកកាន់តែច្រើន ហើយការបាញ់ប្រហារសម្លាប់មនុស្សក៏កាន់តែច្រើនផងដែរ៕ ម៉ែវ សាធី

 


ចែករំលែក៖