ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីអាជីវករផ្សារជម្ពូវ័ន២នាក់បងប្អូនបង្កើតគ្រូចិនសែ បោកលុយអស់ជាង៣ម៉ឺនដុល្លារ

ចែករំលែក៖

(ភ្នំពេញ)៖ ស្រ្តី២នាក់បងប្អូនបង្កើត ត្រូវបានគ្រូចិនសែរួមជាមួយប្រពន្ធ និងប្អូនស្រីជំពាក់លុយជាង៣ម៉ឺនដុល្លារអត់សង ហើយថែមទាំងបានគេចខ្លួនទៅបាត់ទៀត, ទើបពួកគាត់ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ៣ ដាក់ពាក្យប្ដឹង នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៏។

ស្រ្តីជាម្ចាស់បំណុលទាំង២នាក់ បងប្អូននោះម្នាក់ឈ្មោះលី ហុកជាង និងម្នាក់ទៀតឈ្មោះលី ដាវី ជាអាជីវករលក់ដូរនៅក្នុងផ្សារជម្ពូវ័ន និងមានទីលំនៅក្នុងភូមិប្រសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

នៅក្នុងពាក្យបណ្ដឹងពួកនាង បានប្ដឹងពីឈ្មោះ សែម ប៊ុណ្ណា ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរគ្រូចិនសែ និងលក់ដូរ មានទីលំនៅបច្ចុប្បន្ន នៅក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានស្រុកកំណើតនៅខេត្តស្ទឹងត្រែង មានប្រពន្ធឈ្មោះ ស្រ៊ុន ស៊ុន អាយុ៤៣ឆ្នាំ មុខរបរអាជីវករលក់ដូរ មានស្រុកកំណើត នៅក្នុងភូមិប្រស់ ឃុំរអោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបងស្រីឈ្មោះ សែម ផល្លី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅក្នុងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះបានឲ្យដឹងថា ជនទាំង៣នាក់ខាងលើនោះ បានចងការប្រាក់ពីស្រ្តីទាំង២នាក់បងប្អូននោះ សរុបចំនួន៣,៤៥០០ដុល្លារ។ ក្នុងនោះខ្ចីពីឈ្មោះ លី ហុកជាង ចំនួន២០,០០០ដុល្លារ និងខ្ចីពីឈ្មោះលី ដាវី ចំនួន១៤,៥០០ដុល្លារ។ ដោយកន្លងមកបានបង់រំលស់ទាំងការទាំងដើមរហូត ប៉ុន្តែចុងក្រោយអត់សងហើយ នាំគ្នារត់គេចខ្លួនបាត់អស់ ទើបពួកគាត់ប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍តែម្ដង៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖