ខេត្តព្រះសីហនុ៖ ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ខណះសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការិនីចំនួន ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។
-សម្តេចតេជោ ហ៊ុន សែន៖ បើបងប្អូនកូនក្មួយ កម្មករ-កម្មការិនី ចង់ឱ្យពូនៅជាមួយក្មួយឱ្យបានយូរ នៅរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិរីកចម្រើន និងធ្វើឱ្យកម្រិតជីវភាពពួក្មួយៗជាកម្មករ-កម្មការិនី កាន់តែល្អប្រសើរ មិនមែនជារឿងអ្វីដែលលំបាកឡើយ ហើយក៏មិនចាំបាច់ទៅបន់ស្រន់អារក្ស អ្នកតានៅឯណាដែរ គ្រាន់តែបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាទៅបានហើយ«ពូនឹងនៅជាមួយក្មួយហើយ»។
-សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមប្រកាសជាថ្មីថ្លែងអំណរគុណដល់ម្ចាស់ផ្ទះជួលកម្មករ-កម្មការិនី ដែលមិនឡើងថ្លៃផ្ទះជួលនៅឆ្នាំ២០១៨នេះ ដើម្បីជួយឱ្យកម្រិតជីវភាពកម្មករ-កម្មការិនី កាន់តែល្អប្រសើរមួយកម្រិតទៀត តាមរយៈការកាត់បន្ថយការចំណាយផ្សេងៗ។
-សម្តេចតេជោ ហ៊ុន សែន៖ អ្នកកាសែត The New York Time ម្នាក់ បានថតខ្ញុំជាច្រើន ស្ទើរគ្រប់សកម្មភាព។ ពេលខ្លះខ្ញុំឃើញអ្នកកាសែតរូបនោះតាមថតក្បាលខ្សែក្រវ៉ាត់ខ្ញុំ(ម៉ាក montblanc)។ពេលនេះខ្ញុំប្តូរខ្សែក្រវ៉ាត់ថ្មី(រូបក្បាលឥន្ទ្រីយ៍)។ បើឃើញក្បាលខ្សែក្រវ៉ាត់អាថ្មីនេះវិញ មិនដឹងវាគិតថាប្រ៊ែនៗយ៉ាងម៉េចទេ???? ហាហាហាហ….!!!
-សម្តេចតេជោ ហ៊ុន សែន៖ យើងមិនដែលទទួលជំនួយអាមេរិកលើផ្នែកពន្ធដារឡើយ។ សូមទូតអាមេរិកឆ្លើយឱ្យច្បាស់…!!! រឿងជំនួយដែលអាមេរិកផ្តល់បច្ចេកទេសផ្នែករតនាគារជាតិនោះ គឺបានផុតកាលពីឆ្នាំ២០១៦មកម្លេះ។ សូមលោកទូតអាមេរិកដឹងឱ្យបានច្បាស់ ជំនួយបច្ចេកផុតតាំងពីឆ្នាំ២០១៦ រឿងអីលោកមកប្រកាសផ្តាច់នៅឆ្នាំ២០១៨ទៅវិញ។
-សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនបង្អាប់បន្តោសលោកទូតអាមេរិកទេ តែខ្ញុំចង់ពន្យល់ទៅពលរដ្ឋរបស់ខ្ញុំឱ្យបានដឹង ឱ្យបានយល់។ «ផ្តាច់ជំនួយផេះស្អី បើមិនដែលបានឱ្យ១សេនផងនឹង….»។
សម្តេចតេជោ ហ៊ុន សែន ៖ លោក William Heidt ជាទូតមិនចេះធ្វើការ និងពូកែភូតកុហក់មិនចាញ់សារព័ត៌មានអាមេរិកប៉ុន្មានទេ។ សម្តេចថា ទោះលោកឯកអគ្គរដ្ឋទូតរូបនេះ កើតក្នុងប្រទេសអ្នកមាន តែគំនិតមិនស្មើមនុស្សកើតក្នុងប្រទេសក្រីក្រផង។ ឯកអគ្គរដ្ឋទូតរូបនេះ គួរតែទទួលបានពានរង្វាន់ទូត ពូកែភូតកុហក់ ដូចប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្កើតពានរង្វាន់សារព័ត៌មានឆ្នើមខាងភូតកុហក់របស់អាមេរិកដូច្នោះដែរ៕