ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​អូ​ស្មាច់​ម្នាក់​ ត្រូវ​បាន​ជនសង្ស័យ​វាយ​នឹង​កែវ​ស្រា​ បណ្តាល​ឲ្យ​រង​បួស​ ព្រោះ​រឿង​គំនុំ​កាលពី​មួយ​ឆ្នាំ​មុន​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​ ៖​ កាលពីថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ វេលា​ម៉ោង​២២​និង​១០​នាទី​យប់​ នៅ​ត្រង់​ចំណុច​ ចំណតរថយន្ត​អូរ​ស្មាច់​ ក្នុង​បរិវេណ​ក្រុមហ៊ុន​អូរ​ស្មាច់​ ស្ថិត​ក្នុងភូមិ​អូរ​ស្មាច់​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ មាន​កើត​ករណី​ហិង្សា​ដោយ​ចេតនា​ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ ហេង​ សុវណ្ណ​រ័​ត្ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​លក់ដូរ​ ទីលំនៅ​ប​ច្នុ​ប្បន្ន​នៅ​ភូមិ​អូរ​ស្មាច់​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ បាន​យក​កែវ​ស្រា​វៃ​ ទៅ​លើ​ឈ្មោះ​ សយ​ ហុង​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​មុខ​បរ​ នគរបាល​ឋានៈ​នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វា​អន្តរជាតិ​អូរ​ស្មាច់​ ត្រូវ​ចំ​ក្បាល​ខាង​មុខ​ផ្នែក​ខាងឆ្វេង​បែកចេញ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​។​

​ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​អូ​ស្មាច់​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាក់សួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

មូលហេតុ​ ៖​ បណ្តាល​មក​រឿង​ពី​គំនុំ​កាលពី​ប្រហែល​មួយ​ឆ្នាំ​មុន​ឈ្មោះ​សយ​ ហុង​ម៉េ​ង​ ធ្លាប់​ប្រើ​ហិង្សា​ទៅ​លើ​ជនសង្ស័យ​ ៕​ ប៉ែន នួន

 


ចែករំលែក៖