ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតអាមេរិកឧបត្ថម្ភការប្រេគំតន្រ្តីប្រកាសអាល់ប៊ុមចំរៀងរបស់លោក យឹង យន

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញសូមអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងសន្និសីទសារព័ត៌មានមួយដើម្បីពិភាក្សាពីការប្រគំតន្រ្តីប្រកាសអាល់ប៊ុមចំរៀងថ្មីរបស់លោកយឹង យន នៅខេត្តកំពង់ធំ។ សន្និសីទសារព័ត៌មាននេះនឹងប្រព្រឹត្តទៅថ្ងៃទី ៦ ខែមិនា នៅហាងគុយទាវខ្មែរបូរាណ ផ្ទះលេខ ១៣៦A ផ្លូវ ១២២ សង្កាត់ទឹកល្អក់ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះទីតាំងនិងព័ត៌មានបន្ថែមស្តីពីសន្និសីទសារព័ត៌មាននេះ សូមទាក់ទងលោក ម៉ៅ លីហេង អ្នកគ្រប់គ្រងពិធីរបស់លោក យឹង យន តាមរយះអ៊ីម៉េល mao.leeheng@gmail.comឬទូរស័ព្ទលេខ ០៧៧ ៨៦៧៩៤៧/០៨៩ ៣៩ ២៩ ៤៤។

ក្នុងពេលថ្មីៗនេះ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញបានផ្តល់អំណោយថវិកាខ្នាតតូចមួយដល់លោក យឹង យននិងក្រុមតន្រ្តីរបស់លោក ដើម្បីជំរុញដល់ការបង្កើតអាលប៊ុមចំរៀងថ្មី ដែលមានចំណងជើងថា “Lovin’ USA: Yorng Young Journey Across America”(ស្រឡាញ់សហរដ្ឋអាមេរិក៖ដំណើររបស់យឹង យន នៅទូទាំងប្រទេសអាមេរិក)។ អាល់ប៊ុមចំរៀងថ្មីនេះ ដែលមានចំរៀងចំនួន ១១ បទ រៀបរាប់ពីទីក្រុង និងរដ្ឋនានា នៅក្នុងសហរដ្ឋអាមេរិក។ បំណងនៃអំណោយថវិកានេះគឺដើម្បីកសាងទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជានិងប្រជាជនអាមេរិក តាមរយៈតន្រ្តី និងកម្មវិធីវប្បធម៌។

យឹង យនគឺជាសិល្បករ អ្នកសរសេរបទចំរៀង អ្នកចំរៀង និងជាតន្រ្តីករខ្មែរម្នាក់ដែលមានទេព កោសល្យ។ លោកបានធ្វើការផ្នែកតន្រ្តី និងសិល្បៈ នៅកម្ពុជា អស់រយៈពេលជាង ១០ ឆ្នាំហើយ។ លោកត្រូវបានជ្រើសរើសអោយចូលរួមនៅក្នុងកម្មវិធី OneBeatដែលជាកម្មវិធីផ្លាស់ប្តូរមួយផ្នែកដូរតន្រ្តី របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ការចូលរួមនៅក្នុងកម្មវិធីនេះបានជំរុញអោយលោកនិពន្ធបទចំរៀងនៅក្នុងអាល់ប៊ុមថ្មី របស់លោក។

នៅក្រោមអំណោយថវិកានេះ លោក យននឹងធ្វើការប្រជុំផ្តល់ព័ត៌មានដល់កូនសិស្សដែលទទួលបានអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសរបស់ស្ថានទូតអាមេរិក នៅខេត្តកំពង់ធំ ដើម្បីប្រាប់ពីបទពិសោធន៍របស់លោកនៅក្នុងការចូលរួមក្នុងកម្មវិធី OneBeatក្នុងសហរដ្ឋអាមេរិក។ លោក យន និងក្រុមតន្រ្តីរបស់លោកនឹងសំដែងបទទាំង១១នៅក្នុងអាល់ប៊ុមថ្មីរបស់លោក នៅខេត្តកំពង់ធំ នៅថ្ងៃទី ១៧ ខែមិនា វេលាម៉ោង ៧ យប់ នៅស្ថានចាស់ក្នុងក្រុងស្ទឹង សែន។ ការប្រគំតន្រ្តីនេះបើកអោយសាធារណជនចូលទស្សនាដោយមិនគិតថ្លៃ។ ក្នុងនោះក៏នឹងមានផងដែរនូវការរាំរបាំប្រពៃណីខ្មែរ ការច្រៀងចំរៀងចាប៉ី ការសំដែងឆាកកំប្លែង៕

 


ចែករំលែក៖