ខេត្តរតនគិរី៖ រថយន្ដម៉ាកតូយូតាតាកូម៉ាពណ៌ទឹកប្រាក់មួយគ្រឿង បើកបរល្បឿនលឿន បាត់ម្ចាស់ការ និងងងុយដេកបានក្រឡាប់ជាច្រើនត្រឡប់ដោយខ្លួនឯងបង្កឲ្យបុកបង្គោលភ្លើងមួយដើមបាក់គៀបមុនុស្សជាប់ក្នុងនោះ និងរងរបួសធ្ងន់ស្រាលពីរនាក់ ។
ហេតុកាណ៍រថយន្តក្រឡាប់បុកបង្គោលភ្លើងនោះបានកើតឡើងនៅវេលាទៀបភ្លឺ ម៉ោង០៤និង១៥នាទី ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មានទិសដៅពីកើតទៅលិច ។
មន្រ្តីនគបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រថយន្តបានរងការខូចខាតយ៉ាងដំណំស្ទើរទាំងស្រុង និងបង្កឲ្យមានមនុស្សរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ហើយបុកបង្គោលភើងគៀបជាប់បាក់ចំនួន០១ដើមទៀតផង ។
ប្រភពបន្តថា រថយន្តក្រឡាប់បុកផ្ទុបបង្គោលភ្លើងនោះម៉ាក TACOMA(តូយូតាតាកូម៉ា)ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២L៤២៥៣ ។
បើកបរដោយឈ្មោះ ណាំ នី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរដឹកត្រី រស់នៅភូមិថ្មី សង្កាតឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី(រងរបួសស្រាល) ។
អ្នករួមដំណើរឈ្មោះ ឆាន សារឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ព្រូរថយន្ដរស់នៅភូមិ ឃុំខាងលើ ជាមួយអ្នកបើកបរ(រងរបួសបាក់កជើងខាងស្តាំ និងរលាត់មុខ) ។
សមត្ថកិច្ចចរាចរណ៍និយាយថា មូលហេតុបើកបរមានល្បឿនលឿនហួសកំណត់បាត់បង់ម្ចាស់ការ ទើបក្រឡាប់ជ្រុលទៅបុកបង្គោលភ្លើងតែម្តង ។
ក្រោយពីកើតហេតុជំនាញបានវាស់វែងត្រួតពិនិត្យកន្លែងកើតហេតុរួច ជំនាញបានស្ទូចរថយន្តរងគ្រោះថ្នាក់នោះមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគបាលខេត្តរតនគិរី ដើម្បីធ្វើកំណត់ហេតុរង់ចាំដោះស្រាយតាមនីតិវិធីពេលក្រោយ ។
អ្នករងរបួសទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ ជីវន្ត