ភ្នំពេញ៖ នៅថ្ងៃអង្គារ ៥រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង០៩ម៉៣០នាទី ដោយបានការឯកភាពពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ិន ស្រីមុំ ភេទ ស្រី អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវបេតុង ភូមិ សំបួរ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ (គ្មានផ្ទុកសារធាតុញៀនខ្លួនទឹកនោម) ។ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (គំនុំយកឧបករណ៍ជូតឥដ្ឋការ៉ូវាយនិងសង្កត់កបណ្តាលឲ្យរបួស) កាលពីថ្ងៃទី០៣ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១៩ម៣០នាទីនៅចំណុចបន្ទប់ទឹកក្នុងផ្សារស្ទឹងមានជ័យថ្មី ផ្លូវលេខ២១៧ ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនគ្រោះឈ្មោះ ឈាន សាម៉ី ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកលក់ខោអាវស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី០២ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (របួសដាច់រលាត់ស្បែកស្លឹកត្រចៀកខាងស្តាំ) ។
វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ ៖ឧបករណ៍សម្រាប់ជូតឥដ្ឋការ៉ូ ចំនួន០១ដើម (ធ្វើពីដែកប្រវែង១,៥០ម)។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៊ិន ស្រីមុំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស តារា