ភ្នំពេញ៖កាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០១៨ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១រដូវកាលថ្មីនៅស្នាក់ការរោងចក្រក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដើម្បីផ្ដល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានឈ្នះរង្វាន់ពីកម្មវិធីចាប់រង្វាន់លើកទី១កាលពីថ្ងៃ១១ខែកុម្ភៈឆ្នាំ២០១៨នៅស្ថានីយទូរទស្សន៍PNN ក្នុងកម្មវិធីតន្ដ្រីAnchor Fun Zone ។
កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនភ្ញៀវកិត្តិយសស្វាមីភរិយាថ្មីចំនួន១៥គូនិងអ្នកសារព័ត៌មានជាច្រើន។
លោកRoland Balaនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានមានប្រសាសន៍ថារង្វាន់ដែលបានប្រគល់លើកទី១នេះជូនដល់គូស្វាមីភរិយាថ្មីចំនួន២៥គឺរង្វាន់ដំណើរកម្សាន្ដក្រេបចន្ទទឹកឃ្មុំទៅកាន់កោះសាមមុយប្រទេសថៃ។កម្មវិធីប្រគល់រង្វាន់លើកទី១រដូវកាលថ្មីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅនិងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជនដែលតែងតែគាំទ្រនិងនិយមជាវស្រាបៀរអាន់ឆ័រក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួនក្នុងឆ្នាំ២០១៨នេះ។
លោកផលរ៉ាឌីនិងលោកស្រីម៉ៃធារីដែលជាស្វាមីភរិយាមួយគូក្នុងចំណោមគូស្វាមីចំនួន១៥គូដែលឈ្នះរង្វាន់មហាសំណាងពីស្រាបៀរអាន់ឆ័របានមានប្រសាសន៍ថាពួកគាត់ពិតជារំភើបរីករាយក្រៃលែងដែលបានឈ្នះរង្វាន់ដំណើរកម្សាន្ដក្រេបចន្ទទឹកឃ្មុំទៅកាន់កោះសាមុយព្រមទាំងបានបញ្ជាក់ថាស្រាបៀរអាន់ឆ័រពិតជាបានប្រគល់រង្វាន់ពិសេសនេះដល់ពួកគាត់ទាំងពីរពិតប្រាកដមែន។
សូមទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់នៃស្រាបៀរអាន់ឆ័រក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់លោកអ្នក។ជាពិសេសជាងនេះទៀតលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្ដក្រេបចន្ទទឹកឃ្មុំទៅកាន់កោះសាមុយប្រទេសថៃរហូតដល់ចំនួន៤៥រង្វាន់។ចំពោះលោកអ្នកដែលមិនទាន់មានសំណាងសូមកុំទាន់អស់សង្ឃឹមព្រោះនៅមានការចាប់រង្វាន់២លើកទៀតក្នុងពេលខាងមុខនេះរីករាយស្រស់ថ្លាចាប់ផ្តើមជាមួយស្រាបៀរអាន់ឆ័រ។ពិសាស្រាបៀរអាន់ឆ័រដោយការទទួលខុសត្រូវ ៕ វឌ្ឍនា