ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ អបអរសាទរ! ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអបអរសាទរ! ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ។

សម្តេចតេជោថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ថ្ងៃ​៨ មីនា ឆ្នាំ​២០១៨នេះ​ គឺ​ជា​ខួប​លើក​ទី១០៧ ទិវាអន្តរជាតិនារី​។ ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក រួម​ទាំង​កម្ពុជា​ផងដែរ បាន​ចាត់​ទុក​ថ្ងៃ​៨ មីនា ជា​ថ្ងៃ​បុណ្យ​ជាតិ​ឈប់​សម្រាក ​ដើម្បី​អបអរ​សាទរ​នូវ​ការ​ទទួល​ស្គាល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​របស់​ស្ត្រី។

ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ឆ្នាំនេះ គឺក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រជម្រុញ ឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

សូមជូនពរស្ត្រីទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា» ៕


ចែករំលែក៖