ខេត្តព្រះសីហនុ៖ ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០នាទីព្រឹក លើផ្លូវបេតុងចុះចំណោតវត្តជោតិញ្ញាណ ហៅវត្តលើ មកសេតេស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើតាមអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា HONDA AREBLADE ១គ្រឿង គ្មានស្លាកលេខ ជិះគ្នាចំនួនពីរនាក់ម្តាយ និងកូន បានចុះចំណោតពីជោតិញ្ញាណ ហៅ វត្តលេី មកសេតេ ផ្លូវចោតខ្លាំងហ្វ្រាំងមិនទាន់ ជ្រុលចង្កូតបុកដេីមឈេី បណ្ដាលឲ្យ៖ ឈ្មោះ នាក់ ហៀង អាយុ៥៦ឆ្នាំ (ជាម្តាយ) អ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង ឈ្មោះ ហង្ស ស្រីមាស អាយុ១៨ឆ្នាំ អ្នករួមដំណើរ រងរបួសស្រាល បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ៕ ឆ្លាម សមុទ្រ