ភ្នំពេញ៖ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ ។នេះជាប្រសាសសន៍លើកឡើងរបស់លោក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅក្នុងឱកាសអញ្ជើញជួសំណេះសំណាលជាមួយបងប្អូននារី ជាមន្ត្រីនគរបាលក្នុងខណ្ឌសែនសុខ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ដែលប្រារពឡើងនៅអធិការនគរបាលខណ្ឌសែនសុខតែម្តង។ដើម្បីអបអរសាទរ ខួបលើកទី១០៧ ទិវា អន្តរ ជាតិ នារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បី អភិវឌ្ឍន៍ជាតិ ។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ ដែលបានស្តែងឡើងតាមរយៈសមត្ថភាពដឹកនាំរបស់នារី ជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋនិងឯកជន ជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្តទុកដាក់លើទុរគតជន និងក្មេងកំព្រា ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
ជាក់ស្តែងរដ្ឋបាលខណ្ឌសែនសុខ ផ្អែកតាមរបាយការណ៍រីកចំរើនរបស់ស្ត្រី បានបង្ហាញអោយឃើញពីសកម្មភាព លទ្ធផលការងារ និងសមិទ្ធិផល ដែលគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌសែនសុខ សម្រេចបានជាច្រើន ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ស្ត្រី ជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើអោយប្រសើឡើងនូវកម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូរបស់ស្ត្រី និងកុមារ។
ក្នុងឱកាសនោះដែរ លោកអធិការនគរបាលខណ្ឌ ក៍មានបតិផ្តាំផ្ញើដល់បងប្អូនជាស្ត្រីនគរបាលទាំងអស់សូមកុំជឿនៅការញ៉ុសញុងរបស់អ្នកដែលចង់បំផ្លាញ់សន្តិភាពដែលមិនងាយរកបានក្រោមការដឹឹកនាំរបស់ សម្តេច តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាទីបញ្ចប់លោកអធិការបានផ្តល់ជួនវត្ថុអនុស្សាវរយីដល់មន្ត្រីនគរជាស្ត្រីមួយចំនួននិងថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ៗចំនួន៥មុឺនរៀលផងដែ៕ តុង សីហា