ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺប្រចាំកាយព្យាបាលមិនជា ដាច់ចិត្តចងកសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តព្រៃវែង ៖ បុរសម្នាក់បានស្លាប់ចោលក្រុមគ្រួសារ ដោយសារតែតូចចិត្តនឹងជីវិតខ្លួនឯងដែលមានជំងឺប្រចាំកាយព្យាបាលមិនជាសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង កាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃ សៅរ៍ ៩ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច ស៊ា អាយុ៤៥ឆ្នាំ នៅភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ បានសម្រេចចិត្តសម្លាប់ខ្លួនដោយចង.កនឹងក្រមា នៅដើមស្វាយក្រោយផ្ទះរបស់ខ្លនចម្ងាយ៤០ម៉ែត្រ ពីផ្ទះ។

ក្រុមគ្រួសារសពបានឲ្យដឹងថា ករណីនេះដោយសារតែរូបគាត់មានជំងឺប្រចាំកាយដែលព្យាបាលមិនជា ទោះបីកន្លងមកក្រុមគ្រួសារបានយកទៅព្យាបាលតាមឱសថវេជ្ជសាស្រ្ត និង ឱសថខ្មែរបុរាណយ៉ាងណាក៏ដោយ ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វកោសល្យវិច្ច័យសាកសពហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតប្រាកដមែនក៏បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖