ព័ត៌មានទាន់ហេតុការណ៍៖

នារីខ្មែរកាត់ឡាវម្នាក់ព្យាយាមលេបថ្នាំសម្លាប់ខ្លួនមិនសម្រេច ដល់ពេលចង់កវិញស្លាប់បានសម្រេច សង្ស័យរឿងស្នេហា

ចែករំលែក៖

ខេត្តរតនគិរី៖ ស្រីក្រមុំកូនខ្មែរកាត់ឡាវស្រស់ស្អាតម្នាក់ បានចងកសម្លាប់ខ្លួន ដោយគេសង្ស័យថា ជារឿងស្នេហាត្រីកោណ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ និង៥នាទីព្រឹក ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចនគបាលការិយាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនៃស្នងការខេត្តបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ឆៃរ័ត្នសុគន្ធាអាយុ២៧ឆ្នាំ នៅលីវមុខរបរម្ចាស់ហាងគុយទាវ ឡាវ មានយីហោ នារីរ័ត្នគន្ធា ។

សមត្ថកិច្ចបច្ចេកទេសបានបន្តថា ក្រោយពីធ្វើកោសល្យវិច័យលើសាកសពរួចឃើញថា នាងពិតជាបានស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយនាងយកក្រមាចងកនឹងចង្រឹងបង្អូចក្នុងបន្ទប់របស់ខ្លួន ដែលមានកម្ពស់ជាង១ម៉ែត្រ។

ឪពុកម្តាយជនរងគញរោះបានប្រាប់សមត្ថកិច្ចថា មុនថ្ងៃនាងចងក ពីរថ្ងៃ គឺនាងព្យាយាមលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែឪពុកម្តាយដឹងទាន់ ក៏សុំអង្វរបានរួចផុតជីវិត តែម្តងនេះមិនបានដឹងនាងចងក ទើបបានជាធ្វើសកម្មភាពបានសម្រេច។

មូលហេតុដែលនាងសម្រេចចិត្តចងកនេះ ឪពុកម្តាយជនរងគ្រោះប្រាប់ថា កូនស្រីរបស់គាត់ទំនងមានទំនាក់ទំនងស្នេហាទៅលើបុរសណាម្នាក់ ធ្វើអោយនាងខូចចិត្ត ទើបឈានទៅដល់ចងកសម្លាប់ខ្លួនឯងបែបនេះ។

រូបគាត់ជាឪពុកម្តាយនោះមិនបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា បុរសនោះមានឈ្មោះអ្វីនោះទេ គ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ។ ព្រោះធ្លាប់ឃើញកូននិយាយទូរស័ព្ទជាមួយមនុស្សប្រុសស្ទើររៀងរាល់ថ្ងៃ។

ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានក៏ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ប្រភពពីបងប្អូនសាច់ញាតិសពបានប្រាប់ថា ពេលនាងធ្វើសកម្មភាពចងកភ្លាមៗ ឪពុកម្តាយ និងសាច់ញាតិ ក៏បានដឹងភ្លាមៗដែរ ហើយស្រាយចំណងសាកសពសាច់នៅក្តៅនៅឡើយ ហើយក៏បានយកនាងទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដែរ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា សង្គ្រោះមិនបានទេ នាងដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕ ជីវន្ត


ចែករំលែក៖