ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារ ព្រះសង្ឃនៅវត្ត សំរោងមានជ័យ ហៅវត្តលាពាក្យ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ដោយសារជំងឺប្រចាំកាយ ។
សមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃ ព្រះនាម ឈាង លីព្រះជន៥៩វស្សា គង់នៅវត្តសំរោងមានជ័យ ហៅវត្តលាពាក្យ នៅក្នុងភូមិ ឃុំព្រៃគុយ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើអត្តឃាត (ចងក)សម្លាប់ខ្លួន ដោយ មូលហេតុៈមានជំងឺប្រចាំកាយជាច្រើនវស្សាមកហើយ ព្យាបាលយ៉ាងណា ក៏មិនជា រហូតដល់ព្រះសង្ឃ លោក អស់សង្ឃឹម និងម្យ៉ាងមិនចង់ឲ្យមានការទើសទាល់និងអ្នកនៅក្នុងវត្តផងនោះ លោកក៏សម្រេចធ្វើអត្តឃាតតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកុសល្យវិច័យ រួចប្រគល់ជូនគណៈកម្មការវត្តចាត់ចែងធ្វើបុណ្យតែម្ដង៕ ប៊ុន រិទ្ធី