ភ្នំពេញ ៖ គិតពីម៉ោង២រសៀលថ្ងៃទី១១ ដល់ម៉ោង២ រសៀលថ្ងៃទី១២ មីនា ២០១៨ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១២លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ (ប្រុស៦) រងរបួសធ្ងន់១៨នាក់ (ស្រី៣) និងរងរបួសស្រាល៧នាក់(ស្រី៦) ។
របាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២០គ្រឿង រួមមាន ម៉ូតូ ចំនួន១៣គ្រឿង រថយន្តធុនតូច ចំនួន៦គ្រឿង, រថយន្តធុនធំ ចំនួន១គ្រឿង, ថ្មើរជើង១នាក់ និងយានយន្តផ្សេងៗ០គ្រឿង ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់ ( យប់៦នាក់ )។
ចំណែកឯមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៦លើក ស្លាប់ ៤នាក់ , មិនគោរពសិទ្ធិ ០លើក (ស្លាប់០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់០នាក់), ប្រជែង ២លើក ស្លាប់២នាក់ , បត់គ្រោះថ្នាក់ ៣លើក ស្លាប់១នាក់ ។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី១ មីនា ដល់ថ្ងៃទី១២ មីនា ២០១៨ មានគ្រោះថ្នាក់ចំនួន ១១៣លើក ស្លាប់ចំនួន៧៣នាក់ របួសសរុបចំនួន១៩៣នាក់ របួសធ្ងន់ ១០៤នាក់ របួសស្រាលចំនួន៨៩នាក់ ៕ ឆ ដា