ព័ត៌មានទាន់ហេតុការណ៍៖

អាណាចក្របៃតងក្លាយជាម្ចាស់ជើងឯក Tiger Street Football Festival 2018 ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអាណាចក្របៃតង បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ដ៏ធំ ប្រចាំកម្ពុជា Tiger Street Football Festival 2018 បន្ទាប់ពីបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអតីតកំពូលតារាបាល់ទាត់លំដាប់ពិភពលោក Rayn Giggs ជា Brand Ambassador របស់ក្រុមហ៊ុនស្រាបៀរ Tiger និងតំណាងក្រុមហ៊ុនស្រាបៀរ Tiger ព្រមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ ។

ក្រោយលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឃើញថា 3G FC បានចាញ់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផល០-១ ខណៈក្រុមយុវជនទួលតាឯកមកពីខេត្តបាត់ដំបងបានចាញ់ក្រុមអាណាចក្របៃតងដោយលទ្ធផល២-៣។ ទីបំផុតក្រុម 3G FC ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមលេខ៤ យុវជនទួលតាឯក ដោយលទ្ធផលចាស់ដៃ៤-០ ។ ក្រុមខ្លាំងប្រចាំរាជធានីភ្នំពេញអាណាចក្របៃតងទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីយកឈ្នះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ដោយលទ្ធផលតឹងតែង២-១។

ចំពោះរង្វាន់ជើងឯកទូទាំងប្រទេស៖

ក្រុមលេខ១៖ អាណាចក្របៃងទទួលបានពាន១ មេដាយមាស និងរង្វាន់១៥.០០០ដុល្លារអាមេរិក។

ក្រុមលេខ២៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ (A) ទទួលមេដាយប្រាក់ និងរង្វាន់ ៥.០០០ដុល្លារអាមេរិក។

ក្រុមលេខ៣៖ 3G FC ទទួលមេដាយសំរឹទ្ធិ និងរង្វាន់ ២.៥០០ដុល្លារអាមេរិក។

ក្រុមលេខ៤៖ យុវជនទួលតាឯកទទួលបានរង្វាន់ ១.០០០ដុល្លារអាមេរិក៕ វឌ្ឍនា


ចែករំលែក៖