ខេត្តតាកែវ៖ កញ្ឆាប្រមាណជាង៥ពាន់ដើម ត្រូវបានកម្លាំងនៃអធិការនគរបាលស្រុកគិរីវង់ បង្ក្រាប និងបំផ្លាញចោល នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ម៉ោង៧និង៣០នាទី ស្ថិតនៅចំណុចខាងក្រោមជួរភ្នំបាយ៉ងកោប៉ែកខាងត្បូង ក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
នគរបាលស្រុកគិរីវង់បានឲ្យដឹងថា ប្រតិបត្តិការខាងលើ បង្ក្រាប និងបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួនរួម០៨ទីតាំង ស្មើ ៥.០៤៧ដើម អាងស្តុកទឹក១២ ដែលមានផ្ទៃដីសរុប២៤០.៣ ម៉ែត្រការ៉េ។ យ៉ាងណាក៏ដោយគ្មានម្ចាស់ទីតាំងកញ្ឆាណាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននោះទេ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកលួចដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ភ្នំដា