ព័ត៌មានទាន់ហេតុការណ៍៖

ជនបង្ក​បើក​រថយន្ត​បុកស្លាប់​បីនាក់​នៅ​ក្រុង​តាខ្មៅ​ កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​ជាង​២ខែ​ហើយ​ដែល​ជនរងគ្រោះ​បីនាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ដោយ​បុរស​ម្នាក់​បើក​រថយន្ត​បុក​ នៅ​ក្រុង​តាខ្មៅ​ ។ ប៉ូលិស​បាន​ត្រឹម​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ​ ។ រីឯ​ជនល្មើស​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ​។

ប៉ូលិស​បញ្ជាក់​ថា​ សំណុំ​រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ​ ដែល​បច្ចុប្បន្ន​លោក​ស្រី​ ស៊ូ​ សុជាតា​ ព្រះរាជ​អាជ្ញា​រង​ កំពុង​ចាត់​ការ​ ។

អ្វី​ដែល​មជ្ឈដ្ឋាន​ចាប់អារម្មណ៍​ខ្លាំង​គឺ​ជនល្មើស​ពុំ​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឡើយ​ទេ​ ទោះបី​ស្គាល់​អត្តសញ្ញាណ​ថា​ឈ្មោះ​ សោម​ រតនៈ​ ក៏​ដោយ​ ។ ជនល្មើស​ធ្លាប់​ចរចារបញ្ចប់​សំណុំ​រឿង​ជាមួយ​គ្រួសារ​នៃ​សព​ តែ​មិន​បាន​សម្រេច​ ហើយ​សំណុំរឿង​នេះ​ ក៏​ស្ងាត់​សូន្យ​ឈឹង​តែម្ដង​។

សូមជម្រាបថា យុវជនបីនាក់បានខ្ទាតផ្លោង ធ្លាក់ផ្លូវស្លាប់ ភ្លាមៗ ក្រោយពេលរថយន្ត LANG ROVER បុក អូស ជាង ១០០ ម៉ែត្រ កាលពី វេលា ម៉ោង ៦និង១០ នាទី ល្ងាច ថ្ងៃ សុក្រ ទី៥ ខែមករា ឆ្នាំ២០១៨ នៅ ជិត វិទ្យាល័យ ខ្ពប វែង ស្ថិតក្នុង ក្រុង តាខ្មៅ៕ ឆ ដា


ចែករំលែក៖