ភ្នំពេញ៖ នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ មានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅទីលានចាក់សំរាម ស្ថិតនៅក្នុងរណ្តៅចាក់សំរាម ក្នុងភូមិតាទ្បី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មូលហេតុអគ្គិភ័យនេះនៅមិនទាន់ដឹងនៅឡើយទេ ។
រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ។ មានការពិបាកចូលទៅបាញ់ទឹកពន្លត់ភ្លើងផងដែរ ព្រោះកន្លែងកើតហេតុផ្លូវតូចចង្អៀត ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ក៏កំពុងមានការភិតភ័យយ៉ាងខ្លាំងចំពោះករណីនេះ ៕ ភារ៉ាដង្កោ