ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពន្លះគោយន្តកន្រ្តៃពីក្រោយរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បុកនឹងគោយន្តកន្ត្រៃចំពីក្រោយ បណ្តាលឲ្យរបួសធ្ងន់បុរសម្នាក់ នៅចំណុចស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃ ចន្ទ ១១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។

នគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាន ហ្វាហ្សី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ទៅបុកជាមួយគោយន្តកន្រ្តៃចំពីក្រោយយ៉ាងពេញទំហឹង ពេលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួលរងរបួសធ្ងន់ ។ ចំណែកអ្នកបើកបរគោយន្តកន្រ្តៃវិញក្រោយពេលកើតហេតុបានបើកគោយន្តរត់គេចខ្លួនបាត់។ ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងប៉ៃលិន ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ ៕ ស សារ៉េត


ចែករំលែក៖